**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកជំទាវ សែម សុធា ចំពោះមរណភាពឯកឧត្តម ស្វាយ ដូត**ចូលរួមរំលែកមរណទុក្ខ! ឯកឧត្តម ស្វាយ ដូត ទទួលមរណភាពដោយសារបញ្ហាបេះដូង**រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តចំពោះការវិនិយោគ ដែលគិតគូរលើភាពស្អាតក្នុងទឹករបស់កម្ពុជា**ឧត្ដមសេនីយ៍ទោ ខូវ លី ណែនាំដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល យកចិត្តទុកដាក់ បម្រើសេវាជូនពលរដ្ឋឲ្យបានទាន់ពេលវេលា**ស្នងការនគរបាលខេត្តបាត់ដំបង ដាស់តឿនមន្រ្តីនគរបាលទាំងអស់ សូមកុំមានការពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន**សហគមន៍ខ្មែរពីអូស្ត្រាលី និងណូវែលហ្សេឡង់ អញ្ជើញទស្សនកិច្ចតំបន់ព្រំដែន កម្ពុជា-វៀតណាម**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**ប្រមុខរដ្ឋស្ដីទីត្រាស់បង្គាប់តែងតាំង មន្រ្តីរួមទាំងឧកញ៉ាចំនួន៦២រូប ជាទីប្រឹក្សារបស់ឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា**ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំរបស់អ៉ីស្រាអែល បានកើនដល់ ៣២៦នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស**ប៉ូលិសកូរ៉េខាងត្បូង ចាប់ផ្តើមរឹតបន្តឹងសន្តិសុខបន្ថែមទៀត សម្រាប់មេដឹកនាំបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ក្រោយសមាជិកសភាព្រមានអំពីផែនការធ្វើឃាតដ៏សាហាវមួយសំដៅទៅលើ លោក លី ជេយ៉ុង**អភិបាលខេត្តពោធិ៍សាត់៖ រាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញក្រុមហ៊ុនវិនិយោគ មានទាំងការដាំដុះ ការកែច្នៃ និងការនាំចេញដោយផ្ទាល់ ពីកម្ពុជាទៅកាន់ទីផ្សារពិភពលោក**រដ្ឋាភិបាលនៃប្រទេសប៉េរូ ប្រកាសភាពអាសន្នក្នុងរដ្ឋធានីលីម៉ា ហើយដាក់ពង្រាយទាហានតាមដងផ្លូវ ដើម្បីជួយទប់ទល់នឹងអំពើហិង្សានាពេលថ្មីៗ និងដែលបានឆក់យកជីវិត តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់**លោក ដូណាល់ ត្រាំ អះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចមកសេតវិមានដល់សហរដ្ឋអាម៉េរិក«ក្នុងពេលដ៏ខ្លីខាងមុខ»**លោក ដូណាល់ ត្រាំ និយាយជាមួយលោក ពូទីន ដោយបង្ហាញក្តីសង្ឃឹមអំពីការឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន**ក្រសួងការងារ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីបរិវត្តកម្មឌីជីថលលើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) នៃការអនុវត្ត ផ.យ.អ-ក.ស.ប. ២០២៤-២០២៨**គួរឲ្យអាសូរណាស់! ក្មេងប្រុសអាយុ១ខួបជាង បាត់បង់ជីវិតដោយសារលង់ទឹក នៅស្រុកមង្គលបូរី**ជាការសងសឹក! ចលនាក្រុមឧទ្ទាម ហួធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បានកំណត់គោលដៅលើក្រុមនាវាផ្ទុកយន្តហោះអាមេរិក ជាមួយនឹងការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ**អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយថា មានប្រទេសជាច្រើន ស្ម័គ្រចិត្តចូលរួមផ្តល់កងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែន ក្នុងករណីដែលកិច្ចព្រមព្រៀងសន្តិភាព ត្រូវសម្រេចបានជាមួយរុស្ស៉ី**សម្តេចធិបតី ផ្តល់ជាគោលការណ៍នៅតំបន់ដាច់ស្រយាល គ្រូមធ្យមសិក្សាដែលចូលនិវត្តន៍ ត្រូវពិនិត្យលទ្ធភាពឱ្យបន្តកិច្ចសន្យាធ្វើជាគ្រូបណ្តោះអាសន្ន រហូតរើសគ្រូថ្មីបាន

សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ បាច់ផ្កាស្រស់ល្អ ១កន្ត្រក និងព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសថ្ងៃខួបកំណើត

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ បាច់ផ្កាស្រស់ល្អ ១កន្ត្រក និងព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

ព្រះរាជសារ និងបាច់ផ្កាស្រស់ល្អ ១កន្ដ្រកនេះ ត្រូវបានសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសនៃការប្រារព្ធមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧។

ព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មានខ្លឹមសារថា «សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត នៅក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមអបអរសាទរ ជូនពរ និងកោតសរសើរដ៏ក្រៃលែងជាទីបំផុត ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានដឹកនាំកាកបាទក្រហមកម្ពុជាទទួលបានជោគជ័យល្អប្រសើរជាទីបំផុត។

សកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តម នៃកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់ ឈ្លាសវៃ របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានភាពល្បីរន្ទឺទទួលបានការកោតសរសើរ និងអំណរសាទរទាំងនៅលើឆាកជាតិ និងអន្តរជាតិ។ នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមប្រសិទ្ធពរជ័យមហាបវរសួស្តី សិរីមង្គលគ្រប់ប្រការ ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានមហាជោគជ័យថ្មីៗទៀត ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង