**ប្រាកដណាស់! បន្ទាប់ពីថៅកែរបស់អ្នក បានចុះឈ្មោះអ្នកចូលជាសមាជិក ប.ស.ស. និងមានប័ណ្ណសមាជិក ប.ស.ស. រួចរាល់ នោះអ្នកនឹងទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមតាមរយៈ ប.ស.ស.**ក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់រដ្ឋបានចូលទៅក្នុងគេហដ្ឋាន របស់ប្រធានាធិបតី Yoon Suk Yeol ដើម្បីអនុវត្តដីកាឃុំខ្លួន**នគរបាលខេត្តព្រៃវែង បន្តខិតខំពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា**អត្រាប្តូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣២រៀល សម្រាប់ថ្ងៃទី៣ ខែមករានេះ**អ្នកនាំពាក្យ៖ ២ថ្ងៃ មុនដាច់ឆ្នាំ២០២៤ មន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្ម ៣ពាន់សេវាជូនពលរដ្ឋ**មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំដល់មន្រ្តីក្រោមឱវាទកុំឱ្យយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើសគ្រប់ប្រភេទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែមករា**នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួនឱ្យបានកាន់តែច្រើន**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់

លោកជំទាវ ជូ ប៊ុនអេង ដឹកនាំកិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍១០ខែ ឆ្នាំ២០២៣ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងទិសដៅអនុវត្តបន្ត

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំ ពិនិត្យ និងឆ្លងរបាយការណ៍ ១០ខែ ឆ្នាំ២០២៣ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤ និងឆ្លុះបញ្ចាំងផែនការណ៍ យុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍ គ.ជ.ប.ជ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង គ.ជ.ប.ជ លោកប្រធានក្រុមជំនួយកិច្ចការទាំង៦ លោក លោស្រី ក្រុមការងារលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ស្នងការរងនគរបាលខេត្ត និងសហការរី របស់លេខាធិការដ្ឋាន គ.រ.ប.ជ/គ.ខ.ប.ជ រាជធានី-ខេត្ត ទាំង២៥ សរុបចំនួន ៩៧រូប (ស្រី ៥៧រូប)។

បើតាមប្រសាសន៍បើកជូនអង្គប្រជុំ របស់លោកជំទាវ អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីជជែកពិភាក្សាកម្រិតបច្ចេកទេស លើរបាយការណ៍រយៈពេល១០ខែ នៃការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សអំពើធ្វើ អាជីវកម្មផ្លូវភេទ និងអំពើកេង ប្រវ័ញ្ចផ្សេងៗ ដែលកើតមាននៅក្នុងមូលដ្ឋាននៃរាជធានី-ខេត្ត ចែករំលែកនូវបទ ពិសោធន៍ការងារជោគជ័យ លើកឡើងនូវបញ្ហាប្រឈមដើម្បីស្វែងរក ដំណោះស្រាយ លើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៤ ព្រមទាំងឆ្លុះបញ្ចាំង ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) កន្លងមកដើម្បីដាក់បញ្ចូលជាធាតុ ចូលសម្រាប់ផែនការយុទ្ធ សាស្ត្រ ជាតិ៥ឆ្នាំ បន្ទាប់ ២០២៤-២០២៨ ៕

អត្ថបទដែលជាប់ទាក់ទង