**ឯកឧត្ដម មាន ចាន់យ៉ាដា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារលម្អិត ដើម្បីរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិនិងអន្តរជាតិឆ្នាំ២០២៤**ឯកឧត្ដមបណ្ឌិត លី ធុជ៖ ការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ​ របស់វៀតណាម ជាកាយវិការដ៏សំខាន់មួយ ក្នុងការសហការ និងការខិតខំប្រឹងប្រែងជាសកលឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន**បទវិភាគ៖ការអភិវឌ្ឍរបស់ចិនមិនអាចឃ្លាតពីអាស៊ីប៉ាស៊ីហ្វិក ក៏នឹងផ្តល់ផលប្រយោជន៍ថែមមួយកម្រិតទៀតដល់អាស៊ីប៉ាស៊ីហ្វិក**បទវិភាគ៖សេដ្ឋកិច្ចចិននៅតែបោះជំហានទៅមុខប្រកបដោយភាពរឹងមាំនិងខ្លាំងក្លាដដែល**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់ ដើម្បីកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅនៃសូចនាករសមិទ្ធកម្មគន្លឹះ ទាក់ទងបទល្មើសគ្រប់ប្រភេទក្នុង ក្របខ័ណ្ឌតាមដាន ពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១**ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេសប្រព័ន្ធទឹកកខ្វក់**សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់ក្រុមកាកបាទក្រហមសង្កាត់ផ្សារ និងអ្នកស្ម័គចិត្តកាកបាទក្រហមប្រចាំមូលដ្ឋាន ក្នុងខណ្ឌសែនសុខ**អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់**ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance មានតម្លៃលើទីផ្សាររហូតដល់ ៣០០ពាន់លានដុល្លារ**ឯកឧត្តម ឃឹម ហ្វីណង់៖​ មិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចធៀបជាមួយស្រូវសែនក្រអូប ឬស្រូវផ្ការំដួលបានទៅទៀត**មនុស្សប្រហែល ១៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញបើក កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា

ក្រុមហ៊ុនជប៉ុន កោតសសើររាជរដ្ឋាភិបាលកម្ពុជា តែងបង្កលក្ខណៈគ្រប់បែបយ៉ាងដល់ការវិនិយោគរបស់ក្រុមហ៊ុន ដែលនេះជាកម្លាំងជំរុញទឹកចិត្តដល់វិនិយោគិន ឱ្យកាន់តែមានទំនុកចិត្ត ក្នុងការពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក កូ យ៉ាហ្សាគិ (Ko Yazaki) អនុប្រធានប្រតិបត្តិក្រុមហ៊ុន Yazaki Corporation ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ក្នុងឱកាសនៃជំនួបនេះ លោក កូ យ៉ាហ្សាគិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មក្នុងការផលិតគ្រឿងបង្គុំអេឡិចត្រូនិករបស់ក្រុមហ៊ុន គិតចាប់តាំងពីឆ្នាំ ២០១១ មក ព្រមទាំងអំពីគម្រោងនៃការពង្រីកវិនិយោគបន្ថែមទៀត នៅប្រទេសកម្ពុជា ។

ទន្ទឹមនេះ លោក អនុប្រធានក្រុមហ៊ុន Yazaki Corporation ក៏បានថ្លែងនូវការកោតសសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដោយនេះគឺជាកម្លាំងជំរុញទឹកចិត្តដល់វិនិយោគិន ឱ្យកាន់តែមានទំនុកចិត្តក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយ លោក កូ យ៉ាហ្សាគិ និងព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Yazaki Corporation នាឱកាសនេះ ។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន ដែលបានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា លើការផលិតគ្រឿងបង្គុំអេឡិចត្រូនិកបម្រើឱ្យការនាំចេញ ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះគម្រោងរបស់ក្រុមហ៊ុន ដែលនឹងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដោយទៅលើដំណើរការអាជីវកម្មដ៏ល្អប្រសើរ និងទំនុកចិត្តចំពោះប្រទេសកម្ពុជា ។

បន្ថែមលើសនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា វិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា គឺជាវិស័យអាទិភាពនៅក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយថ្មី, ច្បាប់វិនិយោគថ្មី និងយន្តការថ្មី ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងភស្តុភារកម្ម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញ ចំពោះគម្រោងវិនិយោគផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា សំដៅធានាបាននូវសមត្ថភាពលើការផលិតនូវផលិតផលសម្រេច ដែលមានតម្លៃបន្ថែមខ្ពស់បម្រើឱ្យការនាំចេញទៅក្រៅប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង