សម្ដេចមហាបវរធិបតី អំពាវនាវឲ្យពលរដ្ឋខ្មែរ រួមគ្នាថែរក្សាសន្តិភាព ឲ្យបានគង់វង្ស
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ នៅតាមបណ្ដាប្រទេសនានាទាំងអស់ ចូលរួមថែរក្សា និងអបអរសាទរចំពោះសន្តិភាព ដែលយើងមានសព្វថ្ងៃ ដែលជាមូលដ្ឋាននៅក្នុងការបង្រួបបង្រួមជាតិ ។
ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ពលរដ្ឋកម្ពុជាគ្រប់រូបបន្តថែរក្សា សមិទ្ធផលវិជ្ជមានទាំងអស់នៃទំនាក់ទំនងកម្ពុជា-ជប៉ុនដែលមានស្រាប់ និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព និងការទូតនៃប្រទេសទាំងពីរផងដែរ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បន្តដឹកនាំតាមចក្ខុវិស័យនៃសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសប្រមាណ៤០ឆ្នាំកន្លងមកនេះ ហើយរាជរដ្ឋាភិបាល នឹងខិតខំជួយដល់ប្រជាពលរដ្ឋ ដែលមានការលំបាក ឱ្យទទួលបានប្រយោជន៍ស្មើៗគ្នា ៕