សម្ដេចធិបតី៖ ការស្រឡាញ់រាប់អាន និងគោរពគ្នាទៅវិញទៅមក ជាកត្តាដ៏សំខាន់ដែលយើងត្រូវធ្វើ ដើម្បីបង្កើនមិត្តភាពនៅគ្រប់ទិសទី
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន ប្រមាណជាង ២ពាន់នាក់ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមនន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការស្រឡាញ់រាប់អាន និងគោរពគ្នាទៅវិញទៅមក គឺជាកត្តាដ៏សំខាន់ដែលយើងត្រូវធ្វើដើម្បីបង្កើនមិត្តភាពនៅគ្រប់ទិសទី សំដៅបង្កើនផលប្រយោជន៍ជាតិរបស់ជាតិយើង។
សម្តេចធិបតី ក៏បានណែនាំដល់យុវជន កម្មសិក្សាការី និងពលករខ្មែរនៅប្រទេសជប៉ុនទាំងអស់ ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងបំពេញការងារដើម្បីទទួលបាន ចំណេះដឹងនិងជំនាញវិជ្ជាជីវៈ ដែលនឹងចូលរួមចំណែកក្នុងការ អភិវឌ្ឍប្រទេសជាតិយើងនាពេលអនាគត ៕