**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ

រដ្ឋមន្ត្រីបរិស្ថាន ស្នើដល់ស្ថានទូតអង់គ្លេស បន្តជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថានឱ្យបានទូលំទូលាយបន្ថែមទៀត

ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាភិបាល STEM CAMBODIA និងលោក Dominic Williams អគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា បានចូលរួមជាគណៈអធិបតី ក្នុងពិធីបិទព្រឹត្តការរូប៉ូតិកកម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំដោយអង្គការពិព័រណ៍វិទ្យាសាស្ត្រ (STEMOC) និងមានការគាំទ្រសហការពី ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលបានរៀចំនៅ​មជ្ឈមណ្ឌល​ពិព័រណ៍សន្និបាតកោះពេជ្រ។

ថ្លែងនៅក្នុងអង្គពិធី ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានធ្វើការសម្តែង​នៅអំណរគុណ​ដល់បណ្តាដៃគូទាំងអស់ ជាពិសេសសាលារៀនសារធារណៈ និងឯកជន ដែលបានចូលរួមបង្ហាញពីសមត្ថភាពក្នុងបង្កើតរូប៉ូតតិក ដើម្បីធ្វើការប្រកួតប្រជែង ក៏ដូចជាបានបង្ហាញនូវសមត្ថភាពរបស់សិស្សានុសិស្សទាំងក្នុងប្រទេសនិងសាកលលោកឱ្យបានដឹងថាខ្មែរធ្វើបាន និងការផ្តល់អនុសាសន៍ណែនាំឱ្យធ្វើការខិតខំប្រឹងប្រែបន្តទៀតក្នុងបង្កើតបច្ចេកវិទ្យាថ្មី និងស្របតាមស្តង់ដាអន្តរជាតិ និងអាចបង្កើនសមត្ថភាពចូលរួមក្នុងការប្រកួតប្រជែងជាតំណាងរូប៉ូតតិកនៅលើឆាកអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការគាំទ្រ និងថ្លែងអំណរគុណដល់ស្ថានទូតអង់គ្លេសដែលបានជួយឧបត្ថមរៀបចំកម្មវិធី “ONE STEM ONE SCHOOL” និងជាពិសេសជាងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើជម្រុញបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថានឱ្យបានទូលំទូលាយបន្ថែមទៀតនាពេលខាងមុខរវាងក្រសួងបរិស្ថាននិងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានទស្សនាស្តង់ពិព័រណ៍រូប៉ូតតិក និងបច្ចេកវិទ្យាផ្សេងៗ ដែលបានផលិតដោយសិស្សានុសិស្សតាមសាលានីមួយៗ ៕

អត្ថបទដែលជាប់ទាក់ទង