**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ

ផ្ទះមួយខ្នង ជាអំណោយរបស់សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានប្រគល់ជូនលោកតា លោកយាយ រស់នៅជួបការលំបាកខ្លាំង នៅស្រុកវាលវែង 

ភ្នំពេញ៖ ផ្ទះមួយខ្នង ធ្វើពីដែក ប្រក់ស័ង្គសី ជញ្ជាំងស័ង្គសី មានទំហំ ៤x៨ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈឯកឧត្តម ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ត្រូវបានប្រគល់ជូន លោកតា គា ជឹម និងលោកយាយ ឃុត ឃិន ជាជនចាស់ជរា រស់នៅក្នុងស្ថានភាពទីទ័លក្រ ជួបការលំបាកខ្លាំង ក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកតា គា ជឹម បានសម្តែងនូវក្តីអំណរ និងអរគុណយ៉ាងខ្លាំង ជូនចំពោះ ឯកឧត្តម ខូយ រីដា និងក្រុមការងារ ពិសេសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាជនតាមមូលដ្ឋាន ទីជនបទ ដូចជារូបគាត់ជាដើម។

ឱកាសនោះដែរ ឯកឧត្តម ខូយ រីដា ក៏បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់លោកតា លោកយាយ ជនចាស់ជរា ដែលកំពុងរស់នៅក្នុងស្ថានភាពទីទ័លក្រ ជួបការលំបាកខ្លាំង ពោលគឺមិនទុកឱ្យពួកគាត់រស់នៅភ័យខ្លាចឡើយ ឬខ្វះស្បៀងបរិភោគឡើយ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ត្រីមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់មើលសុខទុក្ខប្រជាជន ឱ្យបានជាប់ជាប្រចាំ និងព្យាយាមជួយបងប្អូន ឱ្យបានទាន់ពេលវេលានៅពេលគាត់ជួបបញ្ហាផ្សេងៗ ចៀសវាងការព្យាយាមលាក់កំបាំងបញ្ហាប្រឈម។ បន្ថែមពីនោះ ត្រូវចូលរួមការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស ដើម្បីយើងអាចលក់ឥនទានកាបូន ដោយទទួលបានថវិកា សម្រាប់ទ្រទ្រង់ដល់កិច្ចការពារ និងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាពផងដែរ។

គួរជម្រាបជូនថា ក្រោយពីទទួលបានកិច្ចចង្អុលការ ពីឯកឧត្តមអភិបាលខេត្ត រដ្ឋបាលស្រុកវាលវែង ដឹកនាំដោយលោក វង្ស អេង អភិបាលនៃគណៈអភិបាលស្រុក បានធ្វើការសម្របសម្រួលជាមួយក្រុមជាង និងអាជ្ញាធរភូមិសំឡាញ និងឃុំក្រពើពីរ ធ្វើការសាងសង់ផ្ទះមួយខ្នង ធ្វើអំពីដែក ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មានទទឹង ៤ម៉ែត្រ, បណ្តោយ ៨ម៉ែត្រ និងកម្ពស់ ៤ម៉ែត្រ ដោយខាងក្នុងផ្ទះ និងយ៉ខាងក្រោយផ្ទះ ក្រាលការ៉ូ និងមានចាក់សាបទទឹង១ម៉ែត្រ ជុំវិញផ្ទះ។ បន្ថែមពីនោះ ក៏បានសាងសង់បង្គន់អនាម័យមួយខ្នងបន្ថែមទៀត ធ្វើពីដែក ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មានទទឹង ១,៨០ម៉ែត្រ, បណ្តោយ ២ម៉ែត្រ និងកម្ពស់២,៤០ម៉ែត្រ។

សម្រាប់របាយការណ៍លម្អិត អំពីការចំណាយសាងសង់ផ្ទះ មានដូចខាងក្រោម៖
ទី១-រយៈពេលនៃការសាងសង់ ចំនួន២៦ថ្ងៃ (ចាប់នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បញ្ចប់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣)។
ទី២-ចំណាយក្នុងការសាងសង់សរុបចំនួន ៤.៨៨០ដុល្លារ និង ៧៥៥,០០០រៀល រួមមាន៖ ការសាងសង់ផ្ទះ, បន្ទប់ទឹក, ការចាក់ដីឈូសឆាយសម្អាត, ទិញគ្រែ១, ទិញតុបាយ, ទូរដាក់ចាន, ឈ្នួរហាលខោអាវ និងទូទាត់ថវិកាចំណាយក្នុងការសាងសង់ផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង