រដ្ឋមន្ត្រី ចាយ បូរិន ទទួលបដិសណ្ឋារកិច្ចព្រះតេជគុណ យីន ស៊ុន ចូលជួបសម្តែងកាគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបានទទួលបដិសណ្ឋារកិច្ចព្រះតេជគុណ យីន ស៊ុន (YIN SHUN) អនុប្រធានសមាគម ព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងកាគួរសម និងពិភាក្សាការងារ បន្ទាប់ពីព្រះតេជព្រះគុណនិមន្តដឹកនាំប្រតិភូចូលរួមពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
នៅក្នុងឱកាសនិមន្តមកព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ព្រះតេជគុណ យីន ស៊ុន (YIN SHUN) អនុប្រធានសមាគម ព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាមានិតចិន បានជម្រាបជូនពីគោលបំណងសំខាន់ៗជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី ចំនួន៥រួមមាន៖
១. ជម្រាបជូនពីប្រវត្តិព្រះសង្ឃខ្មែរ និមន្តទៅប្រទេសចិនហើយចូលរួបបកប្រែនៅគម្ពីព្រះពុទ្ធសាសនាពីភាសាបាលីសំស្ក្រឹតទៅជាភាសាចិន។
២. រាយការណ៏ពីព្រះសង្ឃខ្មែរ១០អង្គ ដែលបានទទួលអាហារូបករណ៏ទៅសិក្សានៅប្រទេសចិន។
៣. មានគោលបំណងអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី ទៅទស្សនកិច្ចកម្មពិធីសាសនាចំនួន២នៅប្រទេសចិន ដើម្បផ្សព្វផ្សាយនិងចងសម្ព័ន្ធភាពរវាងវិស័យព្រះពុទ្ធសាសនាកម្ពុជា-ចិន។
៤. ទាក់ទងនិងការកសាងជួងមួយនៅប្រទេសចិន។
៥. នៅក្នុងដំណើរទស្សនកិច្ចរបស់ ព្រះតេជគុណ អនុប្រធានសមាគម ព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាមានិតចិន សូមកោតសរសើរព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍន៏រីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ ពិសេសវិស័យព្រះពុទ្ធសាសនាកម្ពុជានាអាណត្តិថ្មីនេះ ពិតជាមានសន្ទុះរីកចម្រើននិងចំណងមិត្តភាពខ្ពស់ជាមួយព្រះពុទ្ធសាសនាទូទាំងពិភពលោក និងសាសនាដទៃទៀតផងដែរ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន បានស្វាគមន៏ទៅនឹងការអញ្ជើញយ៉ាងកក់ក្តៅពីសំណាក់ព្រះតេជគុណ អនុប្រធានសមាគម ព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាមានិតចិន ទៅកាន់ប្រទេសចិននៅក្នុងពេលខាងមុខផងដែរ ៕