ជូនដំណឹង! មានជនខិលខូចបានយករូបភាព និងឈ្មោះ អភិបាលខេត្តតាកែវ យកទៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបថាថ្មីៗ នេះមានជនខិលខូចបានយកឈ្មោះ និងរូបថតរបស់ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ទៅបង្កើតជាគណនីហ្វេសប៊ុក ក្លែងក្លាយ និងបានប្រើប្រាស់ក្នុងរូបភាពមិនល្អដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំខេត្ត។
រដ្ឋបាលខេត្ត សូមប្រកាសបដិសេធទាំងស្រុងចំពោះគណនីដែលមានឈ្មោះ Ouch Phea និងមានតំណរ ភ្ជាប់ Profile Link: http/www.facebook.comphea.ouch TK មិនមែនជាគណនីផ្លូវការរបស់ ឯកឧត្តមអភិបាលខេត្តទេ។
គណនីហ្វេសប៊ុក និងទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តមអភិបាលខេត្ត មានតែ ២គត់គឺ -គណនីហ្វេសប៊ុកឈ្មោះ Ouch Phea និងមានតំណរភ្ជាប់ Profile Link: http:/www.facebook.com phea ouch -Facebook page ឈ្មោះ អ៊ូច ភា អភិបាលខេត្តតាកែវ-Ouch Phea Governor of Takeo Province ។
រដ្ឋបាលខេត្ត សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលដែលបានក្លែងបន្លំគណនីហ្វេសប៊ុករបស់ ឯកឧត្តមអភិបាលខេត្ត និងស្នើដល់បុគ្គលខាងលើបញ្ឈប់ជាបន្ទាន់នូវសកម្មភាពខុសច្បាប់នេះ ក្នុងករណីមិន បញ្ឈប់ទេ រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ៕