**លោក ចូ បៃដិន ស្នើឱ្យក្រសួងការពារជាតិអាមេរិកបន្តបង្កើនការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារក្នុងថ្ងៃបុណ្យណូអែលរបស់រុស្ស៉ី**ក្រសួងការពារជាតិតៃវ៉ាន់ ព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរលើសន្តិសុខ បន្ទាប់ពីគណបក្សប្រឆាំងអនុម័តច្បាប់ថ្មីកាត់បន្ថយការចំណាយលើវិស័យការពារជាតិ**ឃាត់រថយន្តម៉ាក់សាំយ៉ុង១គ្រឿង ដឹកវល្លិ៍រមៀតចំនួន ១៣០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់**មនុស្ស៣៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer នៅក្បែរទីក្រុង Aktau**សម្ដេចធិបតី ណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី-ខេត្ត កុំបន្ធូរដៃចំពោះករណីក្មេងទំនើង ត្រូវអនុវត្តនីតិវិធីឱ្យខ្លាំង ទើបអាចកែប្រែដល់ក្មេងទំនើងទាំងនោះបាន**នាយករដ្ឋមន្ត្រី៖ ទោះរាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដីនោះទេ**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងនាទីទទួលខុសត្រូវកាន់តែខ្ពស់ រយះពេលឆ្លើយតបសំដៅដំណោះស្រាយកិច្ចការប្រឈមកាន់តែខ្លី កាន់តែឆាប់ កាន់តែរហ័ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**សម្តេចធិបតី៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រាឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង

ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសថា ស.ស.យ.ក. នឹងរក្សាការប្តេជ្ញាចិត្ត និងការរក្សាឆន្ទៈដោយមោះមុត ក្នុងការតបស្នងជូនជាតិ និងប្រជាជនរបស់យើង

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នារាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានប្រារព្ធខួប ៤៥ឆ្នាំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈការប្រគំតន្រ្តី «កម្ពុជាក្នុងបេះដូងខ្ញុំ» ក្រោមប្រធានបទ “១) ភាសាបេះដូងជូនដូនតា ២) គំរូវីរភាពរបស់ថ្នាក់ដឹកនាំ និង ៣) ក្តីស្រឡាញ់សម្រាប់កម្ពុជា”។

ក្នុងនាមជាសមាជិកម្នាក់របស់ ស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី ពិតជាមានមោទនភាពក្រៃលែង ចំពោះសមិទ្ធផលជាច្រើន ដែលយើងទាំងអស់គ្នាសម្រេចបានរួមគ្នា ក្នុងអំឡុងពេលកន្លងមកនេះ។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ប្រាកដណាស់ ភាពជោគជ័យទាំងអស់នេះ មិនអាចសម្រេចទៅបានឡើយ ប្រសិនបើគ្មានឱកាស និងជំនឿទុកចិត្ត ដែលផ្តល់ដោយថ្នាក់ដឹកនាំរបស់យើង ដោយរាជរដ្ឋា ភិបាលកម្ពុជា ដោយដៃគូសហការទាំងរដ្ឋ និងឯកជន និងស្ថាប័នមិនមែនរដ្ឋាភិបាលទាំង ថ្នាក់ជាតិ និងអន្តរជាតិ ក៏ដូចជាទំនុកចិត្តរបស់មាតាបិតា អាណាព្យាបាលរបស់យុវជន និងប្រជាជនខ្មែរគ្រប់រូប ជាពិសេសនោះ គឺការតាំងចិត្ត ការលះបង់ និងបេះដូងរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក គ្រប់រូប នៅទូទាំងប្រទេស។ ផលទាំងនេះ គឺជារបស់អ្នកទាំងអស់គ្នា ស្មើៗគ្នា។

ឯកឧត្តម ហ៊ុន ម៉ានី ក៏ថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំ និង សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូបនៅទូទាំងប្រទេស, សូមអរគុណ ចំពោះការតាំងចិត្ត និងបេះដូង, ចំពោះកិច្ចខិតខំ ប្រឹងប្រែង ការលះបង់ ទាំងពេលវេលា និងកម្លាំងកាយចិត្ត ក្នុងការតបស្នងទៅជាតិ និង ប្រជាជនកម្ពុជា។ អ្នកទាំងអស់គ្នា ជាភាពអស្ចារ្យរបស់ ស.ស.យ.ក. ហើយអ្នកទាំងអស់គ្នា ត្រូវដឹងថា មិនថានៅទីណា ពេលណា សុមិទ្ធផល និងភាពជោគជ័យរបស់ ស.ស.យ.ក. គឺ ជាកម្មសិទ្ធិរបស់អ្នកទាំងអស់គ្នា ស្មើៗគ្នា។ ការលះបង់ និងសកម្មភាពរបស់សមាជិក សមាជិកានីមួយៗ គឺជាគំរូ និងកម្លាំងចិត្តសម្រាប់យុវជនកម្ពុជាជំនាន់ក្រោយ។ ចូរយើងបន្តរួមដំណើរ ទាំងអស់គ្នា ក្នុងនាមជាគ្រួសារ ស.ស.យ.ក. ឆ្ពោះទៅកាន់ព្រះរាជាណាចក្រកម្ពុជា ដែល កាន់តែត្រចះត្រចង់សម្រាប់ប្រជាជនជំនាន់ក្រោយ។

បន្ថែមពីលើនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ចំពោះសង្គមកម្ពុជា ស.ស.យ.ក បានតម្កល់បេសកកម្មរបស់ខ្លួនក្នុង ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ដោយសូមប្ដេជ្ញាចូលរួមថែរក្សា និងកសាងសង្គមកម្ពុជាមួយ ប្រកបដោយភាពកក់ក្តៅ, សង្គមមួយដែលប្រកបដោយភាពសុខដុម, សង្គមមួយដែលចេះ ជួយយកអាសារគ្នា ចេះយោគយល់ អធ្យាស្រ័យ និងស្រឡាញ់រាប់អានគ្នា។ ប្រាកដណាស់ ការសម្រេចបាននូវបេសកកម្មនេះ ត្រូវការជាចាំបាច់នូវការជួបជុំ ជាលក្ខណៈមហាគ្រួសារខ្មែរជាប្រចាំ មិនថា តាមរយៈបុណ្យចូលឆ្នាំប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក ពិធីផ្សេងៗទៀត ឬការបណ្តុះមនសិការសង្គម និងការរួបរួមតាមរូបភាព ណាមួយនោះឡើយ ដែលការជួបជុំទាំងនេះ សុទ្ធសឹងជាមូលដ្ឋានគ្រឹះនៃការកសាង ភាតរភាព និងភាពសុខដុមរបស់សង្គមជាតិ ដែលយើងទាំងអស់គ្នាត្រូវបន្តថែរក្សា ការពារ និងកសាងបន្ថែមឲ្យបានដើម្បីទុកជាសមិទ្ធផលបន្ថែមទៀតដល់កូនចៅយើងជំនាន់ក្រោយ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏សូមប្រកាសជាឱឡារឹកថា ស.ស.យ.ក. នឹងរក្សាការប្តេជ្ញាចិត្ត ការដាក់ក្នុងបេះដូង និងការរក្សាឆន្ទៈដោយមោះមុត ក្នុងការតបស្នងជូនជាតិ និងប្រជាជនរបស់យើង ព្រោះថា៖ កម្ពុជាក្នុងបេះដូងខ្ញុំ កម្ពុជាតែងតែនៅក្នុងបេះដូងខ្ញុំ ហើយកម្ពុជាតែងនៅ ក្នុងបេះដូងរបស់យើងជានិច្ច ៕

អត្ថបទដែលជាប់ទាក់ទង