លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងជំនួបនិសិ្សតសិក្សាវគ្គ JENESYS2023 ASEAN-JAPAN ដែលមាននិស្សិតកម្ពុជាចំនួន១០នាក់ បាននិងកំពុងសិក្សា
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញ ចូលរួមក្នុងជំនួបនិសិ្សតសិក្សាវគ្គ JENESYS2023 ASEAN-JAPAN ដែលមាននិស្សិតកម្ពុជាចំនួន១០នាក់ បាននិងកំពុងសិក្សា។
ជាមួយគ្នានេះលោកជំទាវបណ្ឌិត ក៏បានចូលរួមពិសាអាហារថ្ងៃត្រង់ និងពិសាតែ ដែលរៀបចំ និងស្វាគមន៍ដោយលោកជំទាវ Kishida Yuko ភរិយានាយករដ្ឋមន្រ្តីជប៉ុន៕