កូរ៉េខាងត្បូងតវ៉ាជុំវិញការឈ្លានពានតំបន់ការពារដែនអាកាសរបស់រុស្ស៊ី និងចិន
សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រ ទី១៥ ខែធ្នូ ថា ខ្លួនបានសម្តែងការសោកស្តាយ និងបានធ្វើការតវ៉ាមួយទៅកាន់ប្រទេសចិន និងរុស្ស៊ី ជុំវិញការឈ្លានពានតំបន់ការពារដែនអាកាសរបស់ខ្លួន ដោយយន្តហោះយោធារបស់ប្រទេសជិតខាង កាលពីថ្ងៃព្រហស្បតិ៍។
ក្រសួងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការតវ៉ានេះត្រូវបានបញ្ជូនដោយប្រធានការិយាល័យគោលនយោបាយអន្តរជាតិរបស់ក្រសួងទៅកាន់មន្ត្រីជំនួយការយោធាដែលឈរជើងនៅស្ថានទូតចិន និងរុស្ស៊ីក្នុងទីក្រុងសេអ៊ូល។
ក្រសួងបានសម្តែងការសោកស្តាយចំពោះប្រទេសទាំងពីរចំពោះការហោះហើរនៅជិតដែនអាកាសរបស់យើងលើតំបន់រសើបដោយមិនបានជូនដំណឹងជាមុន។
កូរ៉េខាងត្បូង និងជប៉ុន បានវាយលុកយន្តហោះចម្បាំង នៅពេលដែលយន្តហោះយោធាចិន ២គ្រឿង និងរុស្ស៊ី ៤គ្រឿង បានហោះពីលើសមុទ្ររវាងប្រទេសទាំងពីរ ហើយចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ពួកគេ។
តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស គឺជាតំបន់មួយដែលប្រទេសនានាអាចទាមទារឯកតោភាគីឱ្យយន្តហោះបរទេសចាត់វិធានការពិសេសដើម្បីកំណត់អត្តសញ្ញាណខ្លួនឯង នេះបើយោងតាមអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។
ប្រភព៖ CNA
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង