**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

MMO ម្នាក់ត្រូវបាន​ហៅមកសាកសួរបំភ្លឺ​ បន្ទាប់ពីរកឃេីញថា​ បានក្លែងបន្លំអត្ដសញ្ញាណរបស់​ ឯកឧត្ដម​ អភិសន្ដិបណ្ឌិត​ ស​ សុខា​ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក

ភ្នំពេញ​៖​ អ្នកផលិតមាតិកា តាមបណ្ដាញសង្គមហ្វេសប៊ុក (MMO) ម្នាក់ត្រូវបាន​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ អញ្ជេីញមកសាកសួរបំភ្លឺ​ បន្ទាប់ពីបានរកឃេីញថា​ បានក្លែងបន្លំអត្ដសញ្ញាណរបស់​ ឯកឧត្ដម​ អភិសន្ដិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​មហាផ្ទៃ​ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក។

កាលពីថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ​២០២៣​ នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា​ បានអញ្ជេីញបុគ្គលម្នាក់ឈ្មោះ​ ហោ វិចិត្រ ភេទប្រុស​ មានទីលំនៅ​​ ក្នុងរាជធានីភ្នំពេញ ដេីម្បីមកសាកសួរបំភ្លឺ​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ បន្ទាប់ពីរកឃេីញថា​ បុគ្គលរូបនេះបាន​យកឈ្មោះ​ ឯកឧត្ដម​ អភិសន្ដិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និងថ្នាក់ដឹកនាំផ្សេងទៀត​ ទៅបង្កេីតជា​ក្រុម​ (Group) នៅលេីបណ្ដាញសង្គមហ្វេសប៊ុក​ដោយ​គ្មាន​ការ​អនុញ្ញាត​ និងបានចែករំលែកមាតិកាផ្សេងៗ ដែលប៉ះពាល់ដល់សន្តិសុខជាតិ​​ និង​កិត្តិយស​ថ្នាក់​ដឹកនាំ​ដែល​អាច​ធ្វេីអោយមានការ​ភាន់​ច្រឡំ​ពីសំណាក់មហាជន​​។

ក្រោយពីការសួរបញ្ជាក់បុគ្គលឈ្មោះ​ ហោ វិចិត្រ បានសារភាព​ទទួលស្គាល់កំហុស​ ​​សន្យាកែខ្លួនមិនអោយកើតឡើងពេលក្រោយទៀតឡើយ និង​បាន​ធ្វើ​លិខិត​សុំ​អភ័យទោស​ជា​សាធារណៈ​។

នាយកដ្ឋាន​សូម​ក្រើនរំលឹក​ដល់​សាធារណជន​ទាំង​អស់​ត្រូវ​ពិនិត្យ​ និង​វិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់​មុន​បង្កើត​គណនី​បណ្តាញ​សង្គម​ដែល​ប្រើប្រាស់​ឈ្មោះ​អ្នក​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដែល​អាច​ប្រឈម​នឹង​ការ​ក្លែង​អត្តសញ្ញាណ​ ដែលជាអំពីខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង