សិក្ខាកាម ២១៥នាក់ បញ្ចប់ការសិក្សាក្នុង និងក្រៅប្រទេស ត្រូវបានប្រកាសបែងចែកជូន តាមបណ្តាអង្គភាពចំណុះកងទ័ពជើងគោក
ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២៣ បានប្រកាសបែងចែកសិក្ខាកាម បានបញ្ចប់ការសិក្សាក្នុង និងក្រៅប្រទេស សរុបចំនួន ២១៥នាក់ មកពីសាលានាយទាហានសកម្ម ចំនួន ៨០ នាក់, វិទ្យាស្ថានជើងគោកចំនួន ៨៦ នាក់, វិទ្យាស្ថានសុខាភិបាលចំនួន ២៦ នាក់ និងសិក្ខាកាមក្រៅប្រទេស (វៀតណាម និងរុស្សី) ចំនួន ២៣នាក់ ត្រូវបានប្រកាសបែងចែកជូនតាមបណ្តាអង្គភាពចំណុះកងទ័ពជើងគោក ក្រោមវត្តមានឧត្តមសនីយ៍ត្រី ឈឹម លីន នាយការិយាល័យទី១ កងទ័ពជើងគោក ។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឧត្តមសនីយ៍ត្រី ឈឹម លីន បានចូលរួមអបអរសាទរដល់សិក្ខាកាមទាំង២១៥នាក់ ដែលបានបញ្ចប់ការសិក្សារបស់ខ្លួនប្រដោយជោគជ័យ និងអមដោយលទ្ធផលគួជាទីមូទនៈ ។
ឧត្តមសនីយ៍ត្រី ឈឹម លីន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ថា ក្នុងនាមក្មួយៗ ជាប្រភពធនធានមនុស្ស នៃកងយោពលខេមរភូមិន្ទ ប្រកបដោយថាមពល និងសក្តានុពល ពេលវិលត្រឡប់ចូលបំពេញការងារតាមបណ្តាអង្គភាពចំណុះកងទ័ពជើងគោក សូមយកចំណេះដឹងបានមកពីការសិក្សាទៅមប្រើជាតិ មាតុភូមិឱ្យអស់ពីសមត្ថភាព និងឆន្ទះ រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាបញ្ជាការ នៃខភម និងកងទ័ពជើងគោក ដើម្បីកសាង អភិវឌ្ឍន៍ប្រទេសឱ្យមានការចម្រើន រុងរឿង ៕