មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង អញ្ជើញផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត និងផែនការការងារ ដល់នាយ-ពលទាហាន របស់អង្គភាព
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្ត្រដល់យោធិន នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង ។
ឯកឧត្តម មេបញ្ជាការ ថ្លែងអំណរគុណ និងកោតសរសើរដល់ នាយ-ពលទាហាន ទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចនាពេលកន្លងមក ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ ។
ឯកឧត្តម មេបញ្ជាការ បានណែនាំដល់នាយ-ពលទាហាន ទាំងអស់ ត្រូវវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចដែលថ្នាក់លើបានប្រគល់ឲ្យ ឲ្យបានសម្រេចតាមគោលដៅដែលបានកំណត់ ។
ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានក្រើនរំលឹកដល់គ្រប់បណ្ដាកងឯកភាព ព្រមទាំងនាយពលទាហានទាំងអស់ ក្រៅពីភារកិច្ចស្នូលត្រូវខិតខំយកចិត្តទុកដាក់ លើការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពកងទ័ព ៕