**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

រដ្ឋបាលខេត្តបាត់ដំបង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ភ្នំពេញ​៖​​ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ បានប្រសាសន៍ថា សម្រាប់កិច្ចប្រជុំលើកនេះ នឹងលើកយកប្រធានបទសំខាន់ៗចំនួន៥ រួមមាន ១.ការគ្រប់គ្រងសំរាម សំណល់រឹង និងរាវ ២.ការរៀបចំ និងការគ្រប់គ្រងសំណង់មិនរៀបរយ ៣.ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ៤.ការរៀបចំក្រុងបាត់ដំបង ក្នុងការចូលរួមអនុវត្តគម្រោងទីក្រុងឆ្លាតវៃ (SMART CITY) និងទី៥.ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលប្រធានបទទាំង៥នេះ នឹងបានវាយតម្លៃឆ្លុះបញ្ចាំងកាន់តែមានភាពច្បាស់លាស់ទៅលើស្ថានភាពនៃការអនុវត្តការងារជាក់ស្តែង និងបញ្ហាប្រឈមនានា ដែលនៅសេសសល់ ដើម្បីរួមគ្នាធ្វើការពិភាក្សាស្វែងរកដំណោះស្រាយ និងកំណត់ទិសដៅសម្រាប់ឈានទៅអនុវត្តការងារ ជាពិសេសលើផែនការវិនិយោគ និងការអភិវឌ្ឍខេត្តបាត់ដំបង កាន់តែទទួលបានជោគជ័យ។

ឯកឧត្តម បានចាត់ទុកថា នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់រួមគ្នាផ្តល់នូវគំនិតយោបល់ជាធាតុចូលសំខាន់ៗ និងបទពិសោធន៍ការងារល្អៗ ព្រមទាំងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររបស់រដ្ឋបាលខេត្តបាត់ដំបង ដែលអនុវត្តក្នុងឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដែលជាមូលដ្ឋានសម្រាប់បន្តអនុវត្តការងារ ឱ្យទទួលបានជោគជ័យ ។

ឯកឧត្តម បានបញ្ជាក់ថា តាមរយៈប្រធានបទទាំង៥នេះនឹងបានមកវិញ គឺការបំពេញបន្ថែមនូវចំណុចខ្វះខាត ក៏ដូចជាការឆ្លុះបញ្ចាំងអំពីការអនុវត្តតួនាទី ភារកិច្ច ការផ្លាស់ប្តូរដកស្រង់បទពិសោធន៍ការងារពីគ្នាទៅវិញទៅមក សម្រាប់ជាមូលដ្ឋានធ្វើការពិនិត្យពិចារណា វាយតម្លៃដើម្បីកែលម្អ សំដៅលើកកម្ពស់សមត្ថភាព គុណភាពការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

ឯកឧត្តម សុខ លូ បានលើកបង្ហាញថា មកដល់ពេលនេះ យើងទាំងអស់គ្នាមានមោទនភាពជាខ្លាំងចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលសម្រេចបានតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិ ដោយមានការអភិវឌ្ឍលើគ្រប់វិស័យ ការរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមបានល្អ ពង្រឹងបាននូវលទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមជាតិទាំងមូល ការកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា រស់នៅបានសុខក្សេមក្សាន្តសុខដុមរមនាជាមហាគ្រួសារតែមួយ ជាពិសេសបានដឹកនាំប្រទេសជាតិឆ្លងកាត់បញ្ហាវិបត្តិធំៗជាច្រើន ដូចជាវិបត្តិនៃជំងឺកូវីដ១៩ វិបត្តិក្រោយជំងឺកូវីដ១៩ និងការប្រែប្រួលនៃសភាពការអន្តរជាតិជាដើម ។

ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានបញ្ជាក់យ៉ាងច្បាស់ថា តាមរយៈនៃអង្គសន្និបាតនេះ រដ្ឋបាលខេត្ត បានប្ដេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ ក្នុងការបន្តគាំទ្រយ៉ាងពេញទំហឹងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានដាក់ចេញនូវបញ្ចកោណទាំងប្រាំ រួមមាន៖ ការអភិវឌ្ឍធនធានមនុស្ស ពិពិធកម្មសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍដោយភាពធន់ ចីរភាព និងបរិយាប័ន្ន សេដ្ឋកិច្ច និងសង្គមឌីជីថល ព្រមទាំងមានការកំណែទម្រង់ពង្រឹងអភិបាលកិច្ចល្អ និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ហើយក្នុងដំណាក់កាលដំបូងនៃការអនុវត្តយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលបានកំណត់យកមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ៕

អត្ថបទដែលជាប់ទាក់ទង