**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

សមិទ្ធផល ២ធំៗ ក្នុងឆ្នាំ២០២៣នេះ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ជាតម្រូវការយ៉ាងចាំបាច់របស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ សមិទ្ធផល ២ធំៗ រួមមាន៖ កម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងការដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស័្មគ្រចិត្ត ដែលរាជរដ្ឋាភិបាល សម្រេចដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៣នេះ ជាអត្ថប្រយោជន៍ដ៏ល្អវិសេសវិសាលផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ បង្ហាញពីការគិតគូរយ៉ាងច្បាស់អំពីសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

ថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ប.ស.ស. នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នេះ នៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងប្រធានសាខាខេត្ត-ខណ្ឌ តាមរយៈប្រព័ន្ធ ZOOM MEETING សរុបប្រមាណជាង ១០០នាក់ ។

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ប.ស.ស. ស្ដីទី ក៏បានលើកឡើងផងដែរថា៖ តាមរយៈយុទ្ធនាការចុះផ្សព្វផ្សាយ ៣០ថ្ងៃ ដល់បុគ្គលស្វ័យនិយោជន៍ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងការអនុវត្តគោលនយោបាយអាទិភាពទាំងពីរខាងលើនេះ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះ ប.ស.ស. ប៉ុន្ដែក្នុងនាមជាអង្គភាពប្រតិបត្តិករលើប្រព័ន្ធសន្ដិសុខសង្គម ដូចនេះថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ ត្រូវរួមដៃគ្នាបន្ដខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ឱ្យបានកាន់តែល្អប្រសើរបន្ថែម ដើម្បីរក្សាការគាំពារសុខភាព និងអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា។

ឯកឧត្តមអគ្គនាយក ប.ស.ស. ស្ដីទី បានបន្ថែមថា៖ ការរក្សាឱ្យបាននូវជំហរការពារផលប្រយោជន៍បងប្អូនកម្មករនិយោជិត តម្រូវឱ្យគ្រប់អង្គភាពពាក់ព័ន្ធនៃ ប.ស.ស. ជាពិសេសអង្គភាពជួរមុខទាំងអស់ ត្រូវបន្ដតាមដានឱ្យបានច្បាស់លាស់ នូវរាល់បញ្ហាមិនប្រក្រតីដែលកើតមានឡើងនៅតាមសហគ្រាស គ្រឹះស្ថាន មន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. និងត្រូវរកដំណោះស្រាយឱ្យបានទាន់ពេលវេលា សមស្របទៅតាមវិជ្ជាជីវៈរៀងៗខ្លួន ប្រកបដោយភាពទន់ភ្លន់ម៉ឺងម៉ាត់ និងមានទំនួលខុសត្រូវខ្ពស់។

ជាពិសេសសម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ អង្គភាពជួរមុខនៃ ប.ស.ស. ត្រូវសហការគ្នាស្រាវជ្រាវជាបន្ទាន់ចំពោះសហគ្រាសដែលមានប្រើកម្មករនិយោជិតហើយមិនចុះបញ្ជីជាមួយ ប.ស.ស. ពិសេសសហគ្រាស គ្រឹះស្ថានដែលមិនអនុវត្តកាតព្វកិច្ចរបស់ខ្លួន ត្រូវចុះអង្កេត ពិនិត្យព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ ដើម្បីរៀបចំនីតិវិធីអនុវត្តទៅតាមច្បាប់ដែលបានកំណត់ ដើម្បីរក្សានូវអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិតយើង៕

អត្ថបទដែលជាប់ទាក់ទង