**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ប.ស.ស ដើរតួនាទីដ៏សំខាន់ក្នុងដំណើរឆ្ពោះទៅ របបសន្តិសុខសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកល នៅកម្ពុជា

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងវេទិកាប្រចាំឆ្នាំរវាងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅរបបសន្តិសុខសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកល នៅកម្ពុជា” ដែលរៀបចំដោយអង្គការ OXFAM ប្រចាំកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ សរុបប្រមាណ ៤០០នាក់ ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាប្រចាំឆ្នាំខាងលើ ឯកឧត្តមបណ្ឌិតអគ្គនាយករងបានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ បញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស មុំទី៤ ការពង្រឹងប្រព័ន្ធគាំពារសង្គម គឺបង្ហាញពីការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់”។ បន្ថែមពីនេះ ក៏មានជាយុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តជាច្រើនផ្សេងៗទៀត ដែលសុទ្ធសឹងគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាពិសេសប្រព័ន្ធសន្តិសុខសង្គម ដែលជាកត្តាចូលរូមលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ចូលរួមកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព សំដៅឆ្ពោះទៅការគ្របដណ្តប់របបសន្តិសុខសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកល នៅកម្ពុជា។

ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្តថា ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន អង្គភាព និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា លើការអភិវឌ្ឍ ប្រព័ន្ធបច្ចេកវិទ្យា នៃប្រព័ន្ធសន្តិសុខសង្គម, ការអភិវឌ្ឍសមត្ថភាពថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងស្ថាប័ន ការពង្រីកវិសាលភាពនៃការគ្របដណ្តប់របបសន្តិសុខសង្គមនៅកម្ពុជា ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់ស្ថិតនៅក្រៅសំណាញ់នៃការគាំពារនោះឡើយ និងជាជំហានឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

ក្នុងឱកាសនោះដែរ ក៏មានការចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់លោក ឡាត់ ម៉ារ៉ា អនុប្រធាននាយកដ្ឋានបញ្ជិកា និងភាគទាន ក្នុងវេទិកាតុមូល ស្តីពី”យន្តការគណនេយ្យភាពសង្គម ក្នុងប្រព័ន្ធសន្តិសុខសង្គម និង ការលើកកម្ពស់ការចុះបញ្ជី និងបង់ភាគទាន” និងលោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម ក្នុងវេទិកាតុមូល ស្តីពី “ការគាំពារមាតុភាព និងកម្មការនីមានផ្ទៃពោះ” និង “ផែនការពង្រឹងគុណភាព និងប្រសិទ្ធភាពសេវាសុខាភិបាលជូនដល់អ្នកប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស.”។

ឯកឧត្តមបណ្ឌិតអគ្គនាយករង បានសង្ឃឹមយ៉ាងមុតមាំថា អង្គវេទិកាទាំងមូល នឹងទទួលបាននូវចំណេះដឹងបច្ចេកទេស បទពិសោធន៍ថ្មីៗ ធាតុចូលសំខាន់ៗ និងការដកស្រង់បាននូវមេរៀនល្អៗ ដើម្បីជាគន្លឹះ និងយុទ្ធសាស្ត្រឆ្ពោះទៅរកការប្រតិបត្តិការងារដោយជោគជ័យ តាមរយៈការបង្កើនប្រសិទ្ធភាព និងការពង្រឹងយន្តការគណនេយ្យភាព តម្លាភាព បរិយាបន្ន និងអភិបាលកិច្ចល្អសម្រាប់ប្រព័ន្ធគាំពារសង្គម និងប្រជាពលរដ្ឋកម្ពុជាទាំងមូល ក៏ដូចជារួមចំណែកក្នុងការពង្រឹងប្រព័ន្ធកិច្ចគាំពារសុខភាពសង្គម ដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខ ភាពជាសកល (Universal Health Coverage – UHC) ៕

អត្ថបទដែលជាប់ទាក់ទង