**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ

រដ្ឋមន្រ្តីបរិស្ថាន៖ មេផ្ទះល្អ ធ្វើឱ្យគ្រួសារមានសុភមង្គល និងជួយឱ្យសង្គមជាតិមានការរីកចម្រើន

ភ្នំពេញ៖ នៅក្នុងជំនួបជាមួយអង្គភាពក្រោមឱវាទក្រសួងបរិស្ថាន នាថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា មេផ្ទះល្អ ធ្វើឱ្យគ្រួសារមានសុភមង្គល និងជួយឱ្យសង្គមជាតិមានការរីកចម្រើន។

ការថ្លែងឡើងក្នុងន័យប្រៀបធៀបយ៉ាងដូច្នេះ គឺដើម្បីជំរុញទឹកចិត្តដល់មន្រ្តីរាជការ ជាពិសេសអគ្គាធិការដ្ឋាន ដែលជាសេនាធិការរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានឱ្យអនុវត្តតួនាទី ភារកិច្ច និងមុខងាររបស់ខ្លួនបានអោយបានល្អប្រសើរ និងទទួលបានលទ្ធផលជាវិជ្ជមាន តាមផែនការដែលមានយុទ្ធសាស្រ្តចក្រាជាផែនទីចង្អុលបង្ហាញផ្លូវស្របតាមយុទ្ធសាស្រ្តបញ្ចកោណក្នុងដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ជាមួយឃ្លាប្រៀបធៀប ដែលថាមេផ្ទះល្អ គឺបានសំដៅទៅដល់ការងាររដ្ឋបាលរបស់ក្រសួងបរិស្ថាន ដែលក្នុងនោះអគាធិការដ្ឋាន ជាភ្នែកជាច្រមុះក្នុងការតាមដាន និងត្រួតពិនិត្យដោយតម្លាភាព និងធ្វើរបាយការណ៍ជូនរដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ការផ្តល់យោបល់ និងតម្រង់ទិស នាកិច្ចប្រជុំស្ដីពីផែនការសកម្មភាពចុះត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងមុខងាររបស់ការិយាល័យចំណុះអង្គភាពក្រោមឱវាទក្រសួងបរិស្ថាន និងការិយាល័យចំណុះមន្ទីរបរិស្ថានរាជធានី-ខេត្តនេះ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងថា បើមិនមានមេផ្ទះល្អ ឬរដ្ឋបាលដែលមានភាពច្បាស់លាស់នោះទេ សុក្រឹតកម្មបរិស្ថានកិច្ចការទាំងឡាយក៏មិនអាចសម្រេចជោគជ័យបានដែរ។

ចំពោះភាពជោគជ័យរបស់យើងគឺបានមកពីភាពស្អាត ដែលភាពស្អាតរបស់យើងទទួលបានការគាំទ្រ និងអនុវត្តយ៉ាងសកម្មពីសិស្សានុសិស្ស និងប្រជាពលរដ្ឋជិត៤លាននាក់នៅទូទាំងប្រទេស ដែលជាសមិទ្ធផលពេញដោយសាមគ្គីភាពផុសចេញពីបេះដូងខ្មែរ។

សូមរម្លឹកជូនថា ប្រសិនជាមេផ្ទះមិនដឹង ឬមិនចេះចាត់ចែងប្រាក់កាសរបស់គ្រួសារឱ្យបានល្អ និងមិនរៀបចំផ្ទះសម្បែងឱ្យបានស្អាតបាតទេ គ្រួសារនោះនឹងមិនមានសុភមង្គលឡើយ ហើយនៅពេលដែលគ្រួសារមិនមានភាពសុខដុមរមនា សមាជិកគ្រួសារនឹងមានអារម្មណ៍ហ្មងសៅ ធ្វើការងារផ្សងៗ ក៏មិនបានល្អដែរ ហើយនឹងជះឥទ្ធិពលជាអវិជ្ជមានទៅដល់សង្គមមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង