ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អនុញ្ញាតឲ្យ តំណាងសារជីវកម្មមូនិធិ International Personnel Management ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យ តំណាងសារជីវកម្មមូនិធិ International Personnel Management (IPM) ដឹកនាំដោយ លោក Ikeda Hideto និងលោកស្រី Motoyama Toshimi ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីប្រព័ន្ធទទួលពលកររបស់ប្រទេសជប៉ុន សំដៅបង្កើនការទទួលយកកម្មសិក្សាការី ពលករជំនាញពីប្រទេសកម្ពុជា នៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីផែនការបណ្តុះបណ្តាលដល់យុវជនកម្ពុជាអោយមានជំនាញច្បាស់លាស់មុនទៅធ្វើការនៅប្រទេសជប៉ុន និងការធ្វើកំណែទម្រង់នានា ដេីម្បីផ្តល់ភាពរីករាយដល់គ្រប់ភាគីពាក់ពន្ធ័ ៕