អគ្គនាយករង ប.ស.ស ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ដើម្បីត្រួតពិនិត្យលទ្ធផលការងារសម្រេចបានប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត រួមទាំងពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានាដែលកើត មានឡើងនិងធ្វើយ៉ាងណាជំរុញយន្តការបម្រើសេវាសាធារណៈ បញ្ជ្រាបការយល់ដឹងជូនសមាជិក ប.ស.ស. ឱ្យកាន់តែយល់ច្បាស់ និងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ។
កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនៅសាលប្រជុំ ន.ស.អ នៃ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន លោក/លោកស្រីអនុប្រធាននាយកដ្ឋាន លោក/ លោកស្រីប្រធានការិយាល័យ លោក/លោកស្រីអនុប្រធានការិយាល័យ និងប្រធានផ្នែកសរុបប្រមាណ៥០នាក់៕