ឯកឧត្តម សួស យ៉ារ៉ា ប្រជុំពិនិត្យ រៀបចំរបាយការណ៍ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ឃួន សុដារី នៅវៀតណាម ឡាវ និងចូលរួមកិច្ចប្រជុំកំពូលសភា CLV លើកទី១
ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំរបាយការណ៍ ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសភា CLV លើកទី១ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ គ្រួច សំអាន អនុប្រធានគណ:កម្មការទី៦ នៃរដ្ឋសភា លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណ:កម្មការទី៤ នៃរដ្ឋសភា ឯកឧត្តម ទី សុគន្ធ លេខាធិការគណ:កម្មការទី៥ នៃរដ្ឋសភា និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមទីប្រឹក្សា ឯកឧត្តមអគ្គនាយក អគ្គនាយករង ជំនួយការ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនផងដែរ ៕