**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ**អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ ៧ មករា**រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះរាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ**RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា**ប្រធានាធិបតីបារាំង៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងតែឈានទៅដល់ «ចំណុចនៃការមិនអាចត្រឡប់វិញបាន»**រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ**អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ**លោក ប៉ុក បូរក្ស ៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន**រដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ FAO**ក្រសួងអប់រំ ជូនដំណឹងស្ដីពី ការជ្រើសរើសកុមារីចូលរួមកម្មវិធី Technovation Girls កម្ពុជា ២០២៥**មន្ត្រីជាន់ខ្ពស់មហាផ្ទៃ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា តាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម សួស ប្រាថ្នា អមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង**កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ផ្ដល់អនុសាសន៍ ៦ចំណុច ដើម្បីរួមចំណែកក្នុងស្មារតី និងឆន្ទៈមុះមុតលើការងារតម្រង់ទិសពាក់ព័ន្ធកិច្ចការងារបច្ចេកវិទ្យាឌីជីថល**ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើរបាយការណ៍ដំបូងស្ដីពីការអនុវត្ដ អនុញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ (UNCRPD) នៅកម្ពុជា**ទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់៖ កម្ពុជាយើងគ្មានទេនូវទំនាស់ ជម្លោះសាសនា រវាងសាសនាព្រះពុទ្ធ និងបណ្ដាសាសនាដ៏ទៃទៀត**រដ្ឋមន្ត្រីក្រសួងកសិកម្ម អនុញ្ញាតឱ្យឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ**គិតត្រឹមដំណាច់ឆ្នាំ២០២៤ វឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៤,៣៤%

អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារបន្ត

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ, ឯកឧត្តម ឧត្តមអគ្គានុរក្សាថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ, អគ្គនាយករង, ប្រធាន អនុប្រធាន មណ្ឌលកែប្រែ និងពន្ធនាគាររាជធានី ខេត្ត, ប្រធានមណ្ឌលយុវនិតិសម្បទា, ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញក្រោមចំណុះអគ្គនាយកដ្ឋានជាច្រើនរូបផងដែរ។

ឯកឧត្តម ឧត្តមអគ្គានុរក្សាថ្នាក់លេខ១ ឈន សាណាត អគ្គនាយក បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំគ្រប់ឋានានុក្រម និងមន្ត្រីពន្ធនាគារទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាង សកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកធ្វើឲ្យអគ្គនាយកដ្ឋានពន្ឋនាគារសម្រេចបាននូវសមិទ្ធផលថ្មីៗ ដោយមានកិច្ចសហការពីក្រសួង ស្ថាប័ន អង្គភាព ពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងដៃគូនានា ដែលបានរួមចំណែកដោះស្រាយនូវរាល់បញ្ហា ទាក់ទងនឹងកិច្ចការពន្ធនាគារនាពេលកន្លងមកដោយការស្ថាបនា និងចក្ខុវិស័យរួមគា្នដើម្បីសុវត្ថិភាព សង្គម និងកាត់បន្ថយបទល្មើសក្នុងសហគមន៍ប្រកបដោយបរិយាប័ន្ន។

ឯកឧត្តម អគ្គនាយក បានបញ្ជាក់ថា ដើម្បីរួមចំណែកឲ្យបេសកកម្មធំៗរបស់ក្រសួងមហាផ្ទៃនៅក្នុងនីតិកាលទី៧នេះ សម្រេចបាន ជោគជ័យថ្មីៗបន្ថែមទៀតសម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន អគ្គនាយកដ្ឋានពន្ធនាគារ គោរពអនុវត្តដោយម៉ឺងម៉ាត់បំផុតតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដើម្បីធានាឲ្យការអនុវត្តភារកិច្ចរបស់ខ្លួន ព្រមទាំងអង្គភាពក្រោមឱវាទ មានការប្រែប្រួលជាវិជ្ជមានស្របទៅនឹងការងារក្នុងបរិបទថ្មី ដើម្បីឆ្លើយតបបានទាំងប្រសិទ្ធភាព គុណភាព គុណវុឌ្ឍ និងល្បឿនការងារ ជាមួយ នឹងការបន្ស៊ីគា្នរវាងសមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីនឹងប្រព័ន្ធការងារបច្ចេកវិទ្យាឌីជីថល ដោយប្រើប្រាស់គ្រប់យន្តការអនុវត្ត និងឲ្យអស់លទ្ធភាពនូវគ្រប់ធនធានមធ្យោបាយដែលមាន។

ឯកឧត្តម អគ្គនាយក បានបន្ថែមថា ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលធំៗជាច្រើននេះ ការងារពន្ធនាគារក៏នៅមានការប្រឈម និងបញ្ហាផ្សេងៗចំពោះមុខជាដើមចម រួមទាំងការងារដែលនៅសេសសល់ ត្រូវពុះពារជំនៈនិងបន្តរួមគ្នា ដោះស្រាយ។ ដូចនេះ ឯកឧត្តម អគ្គនាយក បានលើកទឹកចិត្តឲ្យ មានការចូលរួមមតិយោបល់ ចែករំលែកបទពិសោធន៍ ការដោះស្រាយបញ្ហាប្រឈមនានា សំដៅប្រមូល ធាតុចូលសំខាន់ៗ ជាមូលដ្ឋានគន្លឹះដាក់ចេញនូវដំណោះស្រាយ ឬវិធានការបន្ថែម និងជាទស្សនវិស័យ កំណត់ទិសដៅការងារឲ្យបានសមស្រប និងចាត់តាំងអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ក្នុងឱកាសបើកសន្និបាតនេះ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ បានសម្តែងនូវការ កោតសរសើរ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី ពន្ធនាគារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយក អស់កម្លាំងកាយ ចិត្ត អនុវត្តការងារក្នុងឆ្នាំ២០២៣កន្លងទៅ សម្រេចបានលទ្ធផលជាផ្លែផ្កា ស្របតាមកម្មវិធីគោល នយោបាយរបស់រាជរដ្ឋាភិបាល ទិសដៅការងាររបស់ ក្រសួងមហាផ្ទៃ ជាពិសេសក្របខណ្ឌកំណែទម្រង់ពន្ធនាគារ និងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០១៩-២០២៣) របស់អគ្គនាយកដ្ឋានពន្ធនាគារ ធានាបាននូវការគ្រប់គ្រង ពន្ធនាគារប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សុខភាព និងមនុស្សធម៌ ព្រមទាំងបានជំរុញការងារអប់រំកែ ប្រែ ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាហរណកម្មជនជាប់ឃុំចូលក្នុងសហគមន៍វិញ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងនូវសមិទ្ធផលលេចធ្លោរបស់អគ្គនាយកដ្ឋានមួយចំនួន រួមមាន៖
ទី១.ការធ្វើទំនើបកម្ម នវានុវត្តន៍កិច្ចការរដ្ឋបាល ដោយបានបង្កើតនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីពន្ធនាគារ និងជនជាប់ឃុំ តាមបែបអេឡិចត្រូនិច ជំរុញឱ្យការងារគ្រប់គ្រងទិន្នន័យមានភាពសុក្រឹត្យ ងាយស្រួល និងប្រសិទ្ធផលការងារ ដែលការងារទទួលបានការកោត សរសើរ និងវាយតម្លៃខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ ក៏ដូចជាក្រសួងយុត្តិធម៌ផងដែរ
ទី២.ការលើកសំណើកែសម្រួលឯកសារបទដ្ឋា គតិយុត្តពាក់ព័ន្ធនានា ឆ្លើយតបនឹងសំណូមពរការងារ ក៏ ដូចជានិន្នាការតំបន់ សកលលោកពាក់ព័ន្ធប្រព័ន្ធយុត្តិធម៌ ព្រហ្មទណ្ឌ និងការងារគ្រប់គ្រងពន្ធនាគារ
ទី៣.ការបង្ហាញនូវស្មារតីម្ចាស់ការកសាង ជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានានៅតាមមណ្ឌលអប់រំ កែប្រែ និងពន្ធនាគាររាជធានី ខេត្ត សំដៅដល់ការពង្រឹង សន្តិសុខ សុវត្ថិភាព និងលើកកម្ពស់ការងារអប់រំកែប្រែ សុខុមាលភាពមន្ត្រី និងជនជាប់ឃុំ
ទី៤.ការបង្ការ ទប់ស្កាត់ហានិភ័យសន្តិសុខ សណ្តាប់ ធ្នាប់ពន្ធនាគារ កាត់បន្ថយផលប៉ះពាល់នៅកម្រិតអប្បបរមា គ្រោះមហន្តរាយធម្មជាតិ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងដទៃទៀត។
ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរដល់ អង្គសន្និបាតទាំងមូល ត្រូវយកពេលវេលាដ៏មានតម្លៃនេះ សរួមគ្នាយកអស់នូវកម្លាំងកាយ ប្រាជ្ញា ស្មារតីអនុវត្តតាមរបៀបវារៈ និងកម្មវិធីសន្និបាត ដោយធ្វើការពិភាក្សាឱ្យបានស៊ីជម្រៅរកឃើញ នូវបញ្ហាប្រឈម បទពិសោធន៍ ការអនុវត្តល្អៗកន្លងមកនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីធ្វើការសំយោគ ចែករំលែក បានជាប្រយោជន៍ បន្តសម្រេចបាននូវលទ្ធផលជាផ្លែផ្កា បន្ថែមទៀត និងពិនិត្យ រៀបចំនូវសំណូមពរចាំបាច់ និង បន្ទាន់ចំពោះមុខ ដើម្បីគោរពជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ ដោះស្រាយសម្រួលដល់ការងារគ្រប់គ្រងពន្ធនាគារ ប្រកបដោយភាពវិជ្ជមាន និងស្មារតីទទួលខុសត្រូវខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង