**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អគ្គនាយកដ្ឋាន ក.ប.ប និងមន្ទីរពិសោធន៍ SPEC រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការចែករំលែកលទ្ធផលវិភាគ និងផែនការសកម្មភាព ដើម្បីបង្កើនសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា»

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម នាថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានសហការជាមួយមន្ទីរពិសោធន៍ SPEC Bio Laboratory inc. រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការចែករំលែកលទ្ធផលវិភាគ និងផែនការសកម្មភាព ដើម្បីបង្កើនសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា» ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក Anzo Hiroshi ទីប្រឹក្សាបង្កើនគម្រោងនៃអង្គការ JICA (Project Formulation Advisor of JICA) ព្រមទាំងមានកាអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ផងដែរ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាល បានលើកឡើងថា នេះជាលើកទី២ហើយ ដែលអគ្គនាយកដ្ឋាន ក.ប.ប. និង SPEC បានរៀបចំសិក្ខាសាលានេះ បន្ទាប់ពីបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) តាំងពីឆ្នាំ២០១៩ មក។ ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាល បន្ថែមថា សិក្ខាសាលានេះមានគោលបំណងរៀបចំផែនការចុះទៅពិនិត្យទីកន្លែងផលិតដោយផ្ទាល់ ដើម្បីស្វែងរកឱ្យឃើញនូវចំណុចខ្វះខាតក្នុងការអនុវត្តអនាម័យក្នុងផលិតកម្ម ធ្វើយ៉ាងណាកាត់បន្ថយហានិភ័យដល់កម្រិតអប្បបរមាក្នុងផលិតកម្ម ហើយការរៀបចំផែនការសកម្មភាពនេះ គឺទាមទាឱ្យមានការចូលរួមសហការពីក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារទាំងអស់នៅក្នុងព្រះរាជាណាចក្រម្ពុជា។

ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាល បញ្ជាក់ថា យោងតាមលទ្ធផលវិភាគ បានរកឃើញវត្តមានបាក់តេរីបង្កជំងឺក្នុងផលិតផលម្ហូបអាហារមួយចំនួន និងបានចុះទៅពិនិត្យនៅកន្លែងសិប្បកម្មផលិតម្ហូបអាហារដោយផ្ទាល់ ដោយមានការសម្របសម្រួលពីវិទ្យាស្ថានស្តង់ដាកម្ពុជា ហើយបានរកឃើញ និងកត់សម្គាល់នូវចំណុចខុសឆ្គងដែលជាបុព្វហេតុនៃការចម្លងបាក់តេរីទៅក្នុងផលិតផលម្ហូបអាហារ ហើយមន្រ្តីជំនាញក៏បានផ្តល់ជាអនុសាសន៍ដល់បណ្ដាសិប្បកម្ម ដើម្បីជាការកែតម្រូវខ្សែច្រវាក់ផលិតកម្មឱ្យស្របតាមស្តង់ដាអនាម័យម្ហូបអាហារ ផងដែរ។

នៅក្នុងសិក្ខាសាលានេះដែរមន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានធ្វើបទបង្ហាញពាក់ព័ន្ធលទ្ធផលវិភាគតាមដានលើវត្តមានអតិសុខុមប្រាណនៅក្នុងម្ហូបអាហារ និងមន្រ្តីជំនាញនៃមន្ទីរពិសោធន៍ SPEC បានធ្វើបទបង្ហាញលើផែនការសកម្មភាពដែលយោងលើលទ្ធផលវិភាគក្នុងឆ្នាំ២០២៣ (គោលការណ៍ HACCP និងការអនុវត្តសាកល្បងដោយផ្អែកលើផែនការសកម្មភាព HACCP) និងបទបង្ហាញលើផែនការគម្រោងរបស់អង្គការ JICA ឆ្នាំ២០២៤ (វាយតម្លៃដើម្បីធ្វើការកែតម្រូវ ការវិភាគមីក្រូជីវសាស្រ្ត និងគីមីសាស្រ្ត នៅអគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងសំណើធ្វើកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ)៕

អត្ថបទដែលជាប់ទាក់ទង