អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវបេតុង ៤ខ្សែ និងប្រព័ន្ធលូ ស្ថិតក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង អមដំណើរដោយអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជំនាញក្នុងខេត្ត អភិបាលក្រុង ស្រុក និងក្រុមមន្ត្រីជំនាញបច្ចេកទេសគម្រោង នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវបេតុង៤ខ្សែ និងប្រព័ន្ធលូ ស្ថិតក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ក្រោមគម្រោងថវិការាជរដ្ឋាភិបាល ដែលបានវិភាជមកដល់រដ្ឋបាលខេត្ត។
ការងារសំខាន់ៗ នៃគម្រោងសាងសង់មានដូចតទៅ៖
II. ប្រព័ន្ធលូរំដោះទឹកភ្លៀង
១. លូបេតុងមូល ប្រវែង ១,៩១៥ ម
២. អណ្តូងលូចំនួន ៨៣ទីតាំង
៣. ដំឡើងបន្ថែមម៉ាស៊ីនបូមទឹកចំនួន ១គ្រឿង នៅស្ថានីយបូមទឹកភ្លៀងចាស់ ៕