**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

ឯកឧត្តម គួច ចំរើន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរររៀបចំដែនដីខេត្តព្រះសីហនុ ដែលខិតខំមិនខ្លាចនឿយហត់ ប្រឹងប្រែងធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តព្រះសីហនុ

ភ្នំពេញ​៖​​ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅភូមិចំណោតរាម ភូមិគគីរ និងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានក្រុមប្រឹក្សាក្រុងស្រុកលោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍តាងនាមរដ្ឋបាលខេត្តព្រះសីហនុ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងកិច្ចប្រជុំស្តីពីការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិចំណោតរាម ភូមិគគីរ និងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលជាភូមិចុងក្រោយ នៃការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តព្រះសីហនុ។ ជាការឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺកិច្ចការនេះយើងបានឈានដល់ការបញ្ចប់នូវភូមិចុងក្រោយក្នុងចំណោមភូមិទាំង១១១ ក្នុងខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញនូវវិធានការ និងការណែនាំដូចខាងក្រោម៖
១-មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវរៀបចំជាបញ្ជី និងប្រគល់បណ្ណដែលចុះហត្ថលេខារួច តែម្ចាស់ពុំទាន់មកយក មានចំនួន ១ ៨៨២ បណ្ណ ទៅអភិបាលក្រុងស្រុក ដើម្បីទទួលខុសត្រូវក្នុងការផ្តល់ជូនទៅប្រជាពលរដ្ឋ ដោយទុករយៈពេល១ខែ, ២-កន្លងមកដោយសារបងប្អូនប្រជាពលរដ្ឋ ខ្វះខាតឯកសារ មានដូចជាលិខិតបញ្ជាក់ប្រវត្តិដី ឯកសារបញ្ជាក់អត្តសញ្ញាណម្ចាស់ដី និងទំនាស់ ដែលធ្វើឱ្យក្បាលដីជា១ម៉ឺនក្បាលដីមិនទាន់អាចចេញបណ្ណបាន, ៣-សូមបងប្អូនប្រជាពលរដ្ឋ ទាំងបីភូមិនៃឃុំបិតត្រាង ត្រៀមរៀបចំឯកសារឱ្យបានត្រឹមត្រូវ ដើម្បីធ្វើការចុះបញ្ជីដីបានលឿន និងទទួលបានបណ្ណកម្មសិទ្ធិ។ សូមមន្ត្រីយើងគ្រប់គ្រង និងទុកដាក់ឯកសារដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវ។ មន្ត្រីពីរដ្ឋបាលខេត្ត ស្រុក និងឃុំ ត្រូវត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ ដើម្បីផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ,៤-សូមបងប្អូនប្រជាពលរដ្ឋ រៀបចំបោះបង្គោលព្រំដីឱ្យបានរួចរាល់ នៅពេលក្រុមការងារទៅដល់គឺអាចធ្វើការបានលឿន, ៥-ករណីនៅភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ យើងបានវាស់វែង និងចុះបញ្ជីដីជាង១ម៉ឺនក្បាលដី នៅសល់៥៣៩ជាងក្បាលដី ទៀតមិនទាន់យកឯកសារមកចុះបញ្ជី។ ដូច្នេះសូមកំណត់ត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ បិទបញ្ចប់ការចុះបញ្ជីសង្កាត់លេខ១ ដើម្បីធ្វើការប្រជុំគណៈកម្មការរដ្ឋបាល, ៦-ជម្រុញការចុះបញ្ជីដីនៅឃុំបិតត្រាំងឱ្យបានចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៤ខាងមុខនេះ។ បន្ទាប់មកក្រុមការងារប្រព័ន្ធ នឹងបន្តត្រឡប់ទៅធ្វើការងារចុះបញ្ជីបំពេញបន្ថែមនៅតាមបណ្តាឃុំសង្កាត់មួយចំនួនដែលនៅសេសសល់បងប្អូនប្រជាពលរដ្ឋ ចុះបញ្ជីមិនទាន់នាពេលកន្លងមក, ៧-ជម្រុញការចុះបញ្ជីដីរដ្ឋនៅទូទាំងខេត្តព្រះសីហនុឱ្យបានឆាប់រួចរាល់ និងទី៨-សូមអំពាវនាវដល់ស្ថាប័នធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនអចលនវត្ថុ និងអ្នកពាក់ព័ន្ធនានា ឱ្យបានជ្រាបថា ដោយសារខេត្តព្រះសីហនុត្រូវបានប្រកាសជាតំបន់វិនិច្ឆ័យទូទាំងខេត្តរួចហើយ ដូច្នេះឯកសារដីធ្លីដែលអាចប្រើប្រាស់បានស្របតាមច្បាប់គឺមានតែបណ្ណកម្មសិទ្ធិតែមួយគត់ និងឯកសារកាន់កាប់ដីធ្លីផ្សេងៗមុនការប្រកាសតំបន់វិនិច្ឆ័យ គឺអាចប្រើប្រាស់បានត្រឹមតែសម្រាប់ការចុះបញ្ជីដីតែប៉ុណ្ណោះ គឺមិនអាចធ្វើលទ្ធកម្មបានទេ។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី មិនខ្លាចភាពនឿយហត់ មិនគិតថ្ងៃឈប់សម្រាក់ប្រឹងប្រែងធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តព្រះសីហនុ ទទួលបាននូវលទ្ធផលគួរជាទីមោទក។ ទាំងអស់នេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាពការកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញកំណើនសេដ្ឋកិច្ចសង្គម ប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម ជាពិសេសស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង