ឧត្តមសេនីយ៍ទោ ម៉ែន លី ជួបសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភ គោលនយោបាយ ជូនមន្ត្រីនគរបាលចូលនិវត្តន៍ និងគ្រួសារមន្ត្រីនគរបាលមរណៈ
ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលបើកប្រាក់ ឧបត្ថម្ភគោលនយោបាយ ជូនមន្ត្រីនគរបាលចូលនិវត្តន៍ និងគ្រួសារមន្ត្រីនគរបាលមរណៈ។
ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្ត បានបើកប្រាក់ឧបត្ថម្ភគោលនយោបាយ ជូនមន្ត្រីនគរបាលចូលនិវត្តន៍ និងគ្រួសារមន្ត្រីនគរបាលមរណៈ ចំនួន ៤១នាក់ សរុបថវិកា ៤១៦,៨៨២,៥០០រៀល ។
លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានមានប្រសាសន៍ សំណេះសំណាល ដល់សមាជិក និងគ្រួសារសមាជិក ថ្នាក់ដឹកនាំ កងកម្លាំងក្នុងអង្គភាព តែងតែចាត់ទុកបងប្អូនជាគ្រួសារតែមួយ ពោលមិនបោះបង់ចោលបងប្អូន នាគ្រាជួបទុក្ខលំបាកឡើយ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានផ្ដាំផ្ញ្ញើដល់សមាជិក គ្រួសារសមាជិក ត្រូវស្រឡាញ់ សន្តិភាព ការពារសន្តិភាព, ប្រឆាំងដាច់ខាត់រាល់ឧបាយកល របស់ក្រុមអគតិមួយចំនួន ដែលមានបំណងបង្កចលាចល បំផ្លាញសុខសន្តិភាព ស្ថានភាពនយោបាយ និងភាពរីកចម្រើន ការអភិវឌ្ឍន៍។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានប្រគល់ថវិកា ឧបត្ថម្ភជូនមន្ត្រីនគរបាលចូលនិវត្តន៍ ៣៤នាក់ និងគ្រួសារមន្ត្រីនគរបាលមរណៈ ០៧នាក់ ព្រមទាំងបានជំរុញ ដល់បងប្អូនត្រូវប្រកបមុខរបរបន្ថែមការបង្ករបង្កើនផលចិញ្ចឹមសត្វ តាមគ្រួសារនីមួយៗ ដើម្បីសម្រាលក្នុង ជីវភាពឲ្យកាន់តែប្រសើរឡើង ៕