គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ប្រជុំត្រួតពិនិត្យការអនុវត្តការងារការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងបង្ក្រាបបទល្មើសនានា
ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជេីញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យសភាពការទូទៅនិងការអនុវត្តការងារការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងការបង្ក្រាបបទល្មើសនានាក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងនាពេលកន្លងមក។
ថ្លែងដឹកនាំកិច្ចប្រជុំឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែងកិច្ចប្រជុំនេះដើម្បីពង្រឹងការងារ សន្ដិសុខសណ្ដាប់ធ្នាប់ ការអនុវត្ត បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសនានាក្នុងភូមិសាស្រ្ដខេត្តស្ទឹងត្រែងនិងកិច្ចការសំខាន់ៗមួយចំនួនទៀត៕