ដុតបំផ្លាញចោលសាច់បង្កក មើមខ្ញី ខ្ញីហាន់ ខូចគុណភាព និងមានលាយសារធាតុគីមីប្រមាណ ២៤០០គីឡូក្រាម
ភ្នំពេញ៖ ក្រោមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានប្រារព្ធពិធីដុតកម្ទេចចោលនូវ សាច់បង្កក មើមខ្ញី និងខ្ញីហាន់រួច ដែលខូចគុណភាព កង្វះអនាម័យ មិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេស និងមានការត្រាំនូវសារធាតុគីមី Sodium Hydrosulfite ដែលមន្ត្រីជំនាញបង្រ្កាបបាននាពេលថ្មីៗនេះ។
ផលិតផលដែលត្រូវបានបំផ្លាញចោលទាំងនោះរួមមាន៖
– សាច់បង្កក ខូចគុណភាព ចំនួន ២,២២៨គីឡូក្រាម
– មើមខ្ញី ខ្ញីហាន់ត្រាំ (មានផ្ទុកសារធាតុគីមីហាមឃាត់Sodium Hydrosulfite) ចំនួន ១០ការ៉ុង ស្មើនឹង១៧០ គីឡូក្រាម
សរុបចំនួន ២,៣៩៨ គីឡូក្រាម។
ក្នុងពិធីនេះ ក៏មានការសម្របសម្រួលនិងចូលរួមពីអាជ្ញាធរដែនដី និងការរិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕