សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃ២០ ធ្នូនេះ បានអនុញ្ញាតឲ្យឯកឧត្ដម វ៉ូ យ៉ាន (Wu Yan) អនុរដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។