**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នបញ្ជាក់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន យុវតីដែលរងគ្រោះដោយសារគ្រឿងញៀន

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចវាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នបញ្ជាក់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន-យុវតីដែលរងគ្រោះដោយសារគ្រឿងញៀន សរុបចំនួន ១៣០នាក់ នៅមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង។

ជនរងគ្រោះដោយសារគ្រឿងញៀនទាំង ១៣០នាក់ ត្រូវបានបណ្តុះបណ្តាលដោយជោគជ័យផ្នែកដំឡើងបណ្តាញអគ្គីសនីក្នុងអគារចំនួន ២៨នាក់, ផ្នែកថែទាំនិងជួសជុលរថយន្តចំនួន ១៦នាក់, ផ្នែកសេវាកម្មកុំព្យូទ័រចំនួន ២២នាក់, ផ្នែកកែច្នៃបន្លែនិងផ្លែឈើចំនួន ៣៩នាក់ និងផ្នែកបសុព្យាបាលចំនួន ២៥នាក់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាប់ផ្តើមដោយការសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន នាយកមជ្ឈមណ្ឌល, គណៈគ្រប់គ្រង និងបុគ្គលិកនៃមជ្ឈមណ្ឌល កែ ស៊ីនួន ដែលបានខិតខំប្រឹងប្រែងជួយបន្សាប ព្យាបាល និងស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារគ្រឿងញៀន។ ជាពិសេស, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះជនរងគ្រោះដោយសារគ្រឿងញៀនទាំងអស់ ដែលមានភាពក្លាហាន ពិសេស ការតាំងចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការយកឈ្នះខ្លួនឯង ការយកឈ្នះរាល់ឧបសគ្គ និងការលំបាកទាំងអស់ ក្នុងការផ្តាច់គ្រឿងញៀន ដើម្បីចាប់យកឱកាសថ្មីសម្រាប់កសាងជីវិតថ្មីនៅក្នុងសង្គមជាតិ និងដើម្បីក្លាយខ្លួនជាកូនល្អ និងពលរដ្ឋល្អចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកអ្នកប្រើប្រាស់គ្រឿងញៀនទាំងអស់ គឺជា “ជនរងគ្រោះនៃគ្រឿងញៀន” មិនមែនជាជនល្មើសនៃគ្រឿងញៀន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញឱ្យអ្នកប្រើប្រាស់គ្រឿងញៀនទាំងអស់ត្រូវបានបញ្ជូនទៅបន្សាប ព្យាបាល និង ស្តារនីតិសម្បទា នៅតាមមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាទាំង ១៩មជ្ឈមណ្ឌលនៅទូទាំងប្រទេស។

ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនអង្គពិធីអំពីគ្រោះថ្នាក់ចំនួន ៣ ដែលបណ្តាលមកពីគ្រឿងញៀន ដែលក្នុងនោះរួមមាន៖
ទី១-គ្រោះថ្នាក់សម្រាប់ខ្លួនឯង គឺគ្រឿងញៀនមិនត្រឹមតែបំផ្លាញសុខភាពប៉ុណ្ណោះទេ គឺបានបំផ្លាញបញ្ញាស្មារតី និងបំផ្លាញអនាគត។
ទី២-គ្រោះថ្នាក់សម្រាប់គ្រួសារ និងសហគមន៍ គឺបើគ្រួសារណាមួយ មានសមាជិកញៀនគ្រឿងញៀន សេចក្តីសុខក្នុងគ្រួសារត្រូវបានបំផ្លាញតែម្តង តាមរយៈការបំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសរបស់គ្រួសារនោះតែម្តង ហើយនឹងប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
ទី៣-គ្រោះថ្នាក់សម្រាប់ប្រទេសជាតិ គឺប្រសិនបើប្រទេសមួយមានអ្នកប្រើប្រាស់គ្រឿងញៀនច្រើន គឺនឹងធ្វើឱ្យប៉ះពាល់ដល់ធនធានមនុស្ស ដែលជា “ទំពាំងស្នងឫស្សី” ហើយនឹងអាចជះឥទ្ធិពលដល់វិស័យសេដ្ឋកិច្ចរបស់ប្រទេសនោះទាំងមូល។

មុននឹងបញ្ចប់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដូចខាងក្រោម៖
ទី១-គ្រប់គ្នាឆ្លើយថា “ទេ!” ចំពោះគ្រឿងញៀន ដែលត្រូវផ្តើមចេញពីបុគ្គលម្នាក់តែម្តង ក្នុងការយកឈ្នះលើខ្លួនឯង កុំឱ្យខ្លួនឯងធ្លាក់ក្នុងអំណាចនៃគ្រឿងញៀន។
ទី២-ជនរងគ្រោះដោយសារគ្រឿងញៀនទាំងអស់ដែលទទួលបានការបន្សាប និងទទួលបានការព្យាបាលជាសះស្បើយពីការញៀនគ្រឿងញៀន គឺមិនត្រឹមតែកុំពាក់ព័ន្ធនឹងគ្រឿងញៀនបន្តទៀតប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវធ្វើខ្លួនជាគំរូ និងជាអ្នកណែនាំអ្នកដទៃកុំឱ្យញៀនគ្រឿងញៀន ព្រមទាំង ត្រូវជំរុញ និងលើកទឹកចិត្តឱ្យអ្នកញៀនគ្រឿងញៀនដទៃផ្សេងទៀតទទួលយកការបន្សាប, ការព្យាលបាល និងការស្តារនីតិសម្បទា ដើម្បីអាចត្រឡប់មករួមរស់ជាមួយក្រុមគ្រួសារ និងសហគមន៍វិញបានដោយសុខដុមរមនា ក្នុងនាមជាកូនល្អ និងពលរដ្ឋល្អ។
ទី៣-ក្រុមគ្រួសារទាំងអស់របស់អ្នកដែលបានបន្សាប និងព្យាបាលជាសះស្បើយពីការញៀនគ្រឿងញៀន និង អ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវយកចិត្តទុកដាក់ក្នុងការតាមដាន និងជួយដាស់ស្មារតីជាប់ជាប្រចាំដល់ជនរងគ្រោះដោយសារគ្រឿងញៀនដែលបានព្យាបាលជាសះស្បើយ និងបានចាកចេញពីមជ្ឈមណ្ឌល ទៅរួមរស់នៅក្នុងគ្រួសារ និងសហគមន៍របស់ខ្លួនវិញ កុំឱ្យមានការពាក់ព័ន្ធនឹងគ្រឿងញៀន ឬអ្នកប្រើប្រាស់គ្រឿងញៀន ឬ ធ្លាក់ខ្លួនជាថ្មីទៅជាអ្នកប្រើប្រាស់គ្រឿងញៀនសាជាថ្មី។
ទី៤-មន្ត្រីមានសមត្ថកិច្ចដែលមានការពាក់ព័ន្ធទាំងអស់ ត្រូវដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ស្របតាមគោលការណ៍ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ជាពិសេស ត្រូវប្រកាន់ខ្ជាប់នូវ “គោលការណ៍ ៣ កុំ និង ១ រាយការណ៍” ក្នុងរឿងគ្រឿងញៀន គឺ “កុំពាក់ព័ន្ធ, កុំអន្តរាគមន៍, កុំលើកលែង និងមួយរាយការណ៍” ដើម្បីរួមចំណែកក្នុងគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”, សហគមន៍គ្មានគ្រឿងញៀន, ប្រទេសជាតិមានការរីកចម្រើន មានសន្តិសុខ សុវត្ថិភាពល្អ។
ទី៥-អាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានជ្រាបអំពីសេវាបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ឱ្យបានផុសផុល។
ទី៦-ក្រុមគ្រួសារទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមានសមាជិកគ្រួសាររបស់ខ្លួនញៀនគ្រឿងញៀន ព្រោះថារាជរដ្ឋាភិបាលបានចាត់ទុកថា អ្នកប្រើប្រាស់គ្រឿងញៀន គឺជាជនរងគ្រោះនៃគ្រឿងញៀន ដែលត្រូវទទួលបានការយកចិត្តទុកដាក់ក្នុងការបន្សាប ការព្យាបាល និង ការស្តារនីតិសម្បទាឡើងវិញ។
ទី៧-មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនទាំងអស់ ត្រូវបន្តអនុវត្តការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយស្មារតីទទួលខុសត្រូវ តាមរយៈការសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីពង្រីក និងអភិវឌ្ឍសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ប្រកបដោយស្តង់ដារ និងគុណភាពខ្ពស់។
ទី៨-វិស័យឯកជនគួរចូលរួមបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតឱ្យមានមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការនៃសេវានេះ។
ទី៩-អាជ្ញាធរពាក់ព័ន្ធត្រូវផ្តល់កិច្ចសហការពេញលេញ និងជួយសម្របសម្រួលដល់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននានា។

គូសបញ្ជាក់ផងដែរថា ក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីការបង្កើត មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង បានទទួលបន្សាប ព្យាបាល និងស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារគ្រឿងញៀនសរុបចំនួន ៥៥៩នាក់ (ស្រី ៣០នាក់) ក្នុងនោះគ្រួសារ ឬអាណាព្យាបាលបញ្ចូនមកផ្ទាល់ចំនួន ៣២០នាក់ (ស្រី ១១នាក់), តុលាកាបង្គាប់ឱ្យមកទទួលការព្យាបាលចំនួន ២១០នាក់ (ស្រី ១៩នាក់) និងមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្តបាត់ដំបង បញ្ចូនមក ចំនួន ២៩នាក់។ ជាលទ្ធផល, ជនរងគ្រោះដោយសារគ្រឿងញៀន ចំនួន ២៦៥នាក់ (ស្រី ១៥នាក់) បានធ្វើសមាហរណកម្មដោយជោគជ័យចូលក្នុងសហគមន៍ ដើម្បីទៅរស់នៅជាមួយក្រុមគ្រួសារ ឬអាណាព្យាបាលវិញ ៕

អត្ថបទដែលជាប់ទាក់ទង