**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តពោធិ៍សាត់ និងប្រកាសបើកឱ្យដំណើរការ សមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តពោធិ៍សាត់ និងប្រកាសបើកឱ្យដំណើរការ សមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។

អង្គសន្និបាតនេះ បានការចូលរួមពីឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ខូយ រីដា អភិបាលនៃគណអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត រដ្ឋបាលស្រុក ក្រុង ឃុំសង្កាត់ មន្ទីរអង្គភាពជុំវិញខេត្តជិត២០០នាក់។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា រយៈពេល២ថ្ងៃនេះ អង្គសន្និបាតបានដំណើរការទៅយ៉ាងរលូន និងទទួលបានលទ្ធផលគួជាទីមោទនៈ។ អង្គសន្និបាតត្រូវបានសមាជិក សមាជិកា បានធ្វើបទអន្តរាគមន៍ ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន និងពិភាក្សាជា៤ក្រុម ដើម្បីផ្តល់ធាតុចូលទៅលើរបាយការណ៍ ដែលមានប្រធានបទចំនួន៤ រួមមាន៖ ១-ការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ ជូនដល់ប្រជាពលរដ្ឋ, ២-ការលើកកម្ពស់គុណភាព និងប្រសិទ្ធិភាព ក្នុងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម, ៣-ការដោះស្រាយទំនាស់ដីធ្លី និងវិវាទក្រៅតុលាការនៅមូលដ្ឋាន និង៤-បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ នូវរាល់បទអន្តរាគមន៍ក៏ដូចកិច្ចពិភាក្សា បានផ្តោតសំខាន់លទ្ធផលការងារលើបញ្ហាប្រឈម ដំណោះស្រាយ សំណូមពរជាគន្លឹះ ដើម្បីធានាមានប្រសិទ្ធិភាព បទពិសោធន៍ និងធាតុចូលរួមក្នុងការគ្រប់គ្រងដឹកនាំ និងអនុវត្តទិសដៅរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២៤។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបន្តទៀតថា នៅចំពោះមុខរដ្ឋបាលខេត្ត បន្តការខិតខំពង្រឹងវិន័យ សីលធម៌ អភិវឌ្ឍន៍សមត្ថភាព រចនាសម្ព័ន្ធ និងប្រមូលផ្តុំទស្សនៈបញ្ញាញាណ ពុះពារជំនៈដោះស្រាយបញ្ហាប្រឈមនានា ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខុមាលភាព វិបុលសុខជូនប្រជាជនទូទាំងខេត្ត។

មានប្រសាសន៍ក្នុងពិធីបិទសន្និបាត ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានថ្លែងថា ការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា មានសារៈសំខាន់ជាច្រើន ចំពោះមន្ត្រីរាជការ ក្នុងការលុបបំបាត់ភាពអសកម្ម អំពើពួករលួយ និងមានតម្លាភាព ពិសេសក្នុងជួរក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្ពោះទៅអភិវឌ្ឍន៍នៅមូលដ្ឋាន និងរួមចំណែកយ៉ាងសកម្ម លើការងារកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនយើង។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្តទៀតថា ទន្ទឹមនឹងសមិទ្ធិផលដែលខេត្តពោធិ៍សាត់ ទទួលបានក្នុងឆ្នាំ២០២៣ក៏ដោយ ក៏នៅមានបញ្ហាប្រឈមត្រូវរួមគ្នា បន្តការខិតខំសម្របសម្រួលដោះស្រាយ និងសម្រេចឱ្យបាននូវទិសដៅ ជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព ដោយកំណត់អាទិភាព ជាគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យនោះ កត្តាសំខាន់ៗគឺ ខិតខំថែរក្សា ពង្រឹងសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់ ជម្រុញ និងអនុវត្តកម្មវិធីកំណែទម្រង់នានា នៅចុងអាណត្តិរបស់រាជរដ្ឋាភិបាល សំដៅធានាឱ្យប្រទេសយើងមានកំណើនសេដ្ឋកិច្ចខ្ពស់ សម្រាប់ជាមូលដ្ឋាន និងខិតខំប្រមូលផ្តុំ បង្កើនប្រសិទ្ធិភាព នៃការផ្តល់សេវាសាធារណៈ ដោះស្រាយបញ្ហាប្រឈម សំណូមពរ សំណើ និងតម្រូវការចាំបាច់ដែលពាក់ព័ន្ធ ទៅនឹងជីវភាពប្រជាជន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានដាក់ចេញទិសដៅសំខាន់ៗ សម្រាប់រដ្ឋបាលគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ អំពីសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈលទ្ធិប្រជាធិបតេយ្យ ការអនុវត្តច្បាប់ ថែរក្សាការពារធនធានធម្មជាតិ របៀបរបបការងារ និងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ក្រុងខណ្ឌអាណត្តិទី៤ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់ការដឹកនាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ក៏បានបំពាក់គ្រឿងឥស្សរយស ដល់មន្ត្រីរាជការ ដែលមានស្នាដៃចំណុះរដ្ឋបាលសាលាខេត្ត រួមមានគ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ថ្នាក់មហាសេនា ថ្នាក់ធិបឌិន្ទ ថ្នាក់សេនា ថ្នាក់អស្សឬទ្ធិ, ដោយឡែកមេដាយមាសការងារ មេដាយប្រាក់ការងារ និងមេដាយសំរិទ្ធិការងារ ត្រូវបានឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បំពាក់ជូនផងដែរ។
សូមបញ្ជាក់ថា នៅក្នុងពិធីបិទអង្គសន្និបាត ក៏បានអានសេចក្តីសម្រេចលេខ២០៥ សសរ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ស្តីពីការចាត់តាំងសមាភាពក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ចំនួន១០៣រូប ដែលមានឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាប្រធាន និងឯកឧត្តម ខូយ រីដា ជាអនុប្រធានអចិន្ត្រៃយ៍ ៕

អត្ថបទដែលជាប់ទាក់ទង