តើអ្នកដឹងទេបណ្ណអនុញ្ញាតបើកបរអន្តរជាតិ មានសុពលភាពប៉ុន្មានឆ្នាំ? ប្រើប្រាស់បានប៉ុន្មានប្រទេស?
ភ្នំពេញ៖ +សុពលភាពបណ្ណអនុញ្ញាតបើកបរអន្តរជាតិ៖
– មានសុពលភាព ១ឆ្នាំ ស្របតាមអនុសញ្ញាស្តីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ែន ថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ១៩៤៩
+វិសាលភាពបណ្ណអនុញ្ញាតបើកបរអន្តរជាតិ៖
-អ្នកកាន់បណ្ណអនុញ្ញាតបើកបរអន្តរជាតិ ត្រូវភ្ជាប់មកជាមួយបណ្ណបើកបរជាតិទើប អាចប្រើប្រាស់បើកបរបានក្នុងបណ្តាប្រទេសហត្ថលេខីលើអនុសញ្ញាស្តីពីចរាចរណ៍ផ្លូវគោក ចំនួន ៩៩ប្រទេស។ បន្ថែមថ្មីចំនួន ៤ប្រទេស មានសរុបចំនួន ១០៣ប្រទេស។
សម្រាប់បណ្ណអនុញ្ញាតបើកបរអន្តរជាតិ ដែលមិនអនុលោមតាម អនុសញ្ញាស្តីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ែន ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ឬឯកសារបកប្រែ គឺមិនអាចប្រើប្រាស់បានឡើយ។