**ឯកឧត្តម ផាន់ ចាន់ធុល ដឹកនាំកិច្ចប្រជ៉ំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ «ភូមិ ឃ៉ំ-សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**សម្តេចប្រធានរដ្ឋសភា៖ សុខុដុមនីយកម្មសាសនា ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍជាតិ**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ**ការជជែកដេញដោលប្រឆាំងនឹងលោកស្រីនាយករដ្ឋមន្ត្រី ផែថងថា ឈិនៈវ៉ាត់ ចាប់ផ្តើមដោយផ្តោតលើការចោទប្រកាន់ថា លោកស្រីខ្វះសមត្ថភាព គេចវេះមិនបង់ពន្ធ និងធ្វើតាមបញ្ជារបស់ឪពុក**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងស្តីពីការបើកប្រាក់សោធនរបបសន្តិសុខសង្គមលើកទី២ ប្រចាំខែមីនា ឆ្នាំ២០២៥ ដើម្បីបើកផ្តល់ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**អេហ្ស៉ីបលើកឡើងនូវសំណើថ្មីមួយដែលមានគោលបំណងស្ដារបទឈប់បាញ់ហ្កាហ្សាឡើងវិញ**ក្រសួងមុខងារសាធារណៈ ត្រៀមលក្ខណៈដើម្បីទទួលស្វាគមន៍ថ្នាក់ដឹកនាំអាស៊ានលើកិច្ចការមុខងារសាធារណៈ ក្នុងកិច្ចប្រជុំ (ACCSM) និង (ACCSM+3)**អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក ក្នុងភូមិសាស្ត្រខេត្ត**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា

ឯកឧត្តម រស់ វរុណ ដឹកនាំកិច្ចប្រជុំអនុគណៈកម្មធិការពិធីការ ត្រៀមរៀបចំសន្និបាទត្រួតពិនិត្យ លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាល នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអនុគណៈកម្មធិការពិធីការ ដើម្បីត្រៀមរៀបចំសន្និបាទត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាសមាជិកក្រុមការងារនៃអនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាល ដើម្បីត្រៀមរៀបចំសន្និបាទត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងមហាផ្ទៃ ផងដែរ។

ឯកឧត្តម ប្រធានអនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាល បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំនាពេលនេះដើម្បីពិភាក្សាបែងចែកតួនាទី ភារកិច្ច ផ្នែកពិធីការដើម្បីត្រៀមលក្ខណៈឱ្យបានទាន់ពេល និងឱ្យបានល្អបំផុតសម្រាប់ការងារសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលនឹងត្រូវរៀបចំឡើងរយៈពេល២ថ្ងៃនៅដើមឆ្នាំ២០២៤ខាងមុខ។

ឯកឧត្តម បានលើកឡើងបន្ថែមថា សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងមហាផ្ទៃ នឹងអាចមានអ្នកចូលរួមប្រមាណ ៨០០នាក់។ ក្នុងន័យនេះ ឯកឧត្តម បានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងលំហូរការងារ អនុគណៈកម្មការ មានភារកិច្ចត្រូវធ្វើកិច្ចការងារពាក់ព័ន្ធជាច្រើន រួមមាន៖ ការរៀបចំលិខិតអញ្ជើញសមាសភាពដើម្បីចូលរួម, ការរៀបចំកិច្ចការងារពិធីការ និងបដិសណ្ឋារកិច្ច, ការងារផ្គត់ផ្គង់ និងការងារពាក់ព័ន្ធជាច្រើនទៀត។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាល បានមានប្រសាសន៍ណែនាំដល់ក្រុមការងារនៃអនុគណៈកម្មការត្រូវពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីអាចរៀបចំកិច្ចការងារបានគ្រប់ជ្រុងជ្រោយ និងរៀបចំការងារចំពោះមុខឱ្យបានរួចជាស្រេច ធ្វើយ៉ាងណាឱ្យការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងមហាផ្ទៃប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង