បណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការ ទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នៅទីស្តីការក្រសួងយុត្តិធម៌ ដើម្បីបូកសរុបលទ្ធផលកាការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៤ ដោយបានផ្ដល់អនុសាសន៍ជាគន្លឹះល្អៗ សម្រាប់ការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពក្នុងឆ្នាំ២០២៤ ខាងមុខនេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ។