**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ក្រុមការងារក្រសួងអធិការកិច្ច ចុះធ្វើអធិការកិច្ច លើការអនុវត្តតួនាទី ភារកិច្ចការគ្រប់គ្រងសេវាសាធារណៈ ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ ក្រុមការងារក្រសួងអធិការកិច្ច ដឹកនាំដោយ ឯកឧត្តម ប៊ូ បូរិន អគ្គនាយករង នៃក្រសួងអធិការកិច្ច បានចុះធ្វើអធិការកិច្ច លើការងារអនុវត្តតួនាទី ភារកិច្ចការគ្រប់គ្រងសេវាសាធារណៈ ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ នៅស្នងការដ្ឋាននគរបាលបន្ទាយមានជ័យ។

ពិធីនេះមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយការិយាល័យទាំង៣១ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្ត។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជួបសំណេះសំណាល និងទទួលស្វាគមន៍គណៈប្រតិភូ និងជំរាបជូន ជុំវិញសភាពការណ៍សន្តិសុខនិងលទ្ធផលកិច្ចសហប្រតិបត្តិការ និងកម្លាំងនគរបាលនៅតាមមូលដ្ឋានបានសហការជាមួយអាជ្ញាធរនិងកម្លាំងពាក់ព័ន្ធជានិច្ច។

ឯកឧត្តម ប៊ូ បូរិន អគ្គនាយករង បានលើកឡើងថា ៖ យោងលិខិតបញ្ជាបេសសកម្ម ដែលចេញដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានចាត់តាំងគណៈប្រតិភូ០១ក្រុមដឹកនាំដោយឯកឧត្តម ប៊ូ បូរិន អនុរដ្ឋលេខាធិការ អធិការកិច្ច ជាប្រធានប្រតិភូ បានដឹកនាំក្រុមការងារ មានភារកិច្ច ចុះធ្វើអធិការកិច្ចការងារក្នុងខេត្តបន្ទាយមានជ័យ គឺនៅរដ្ឋបាលខេត្ត, រដ្ឋបាលក្រុង-ស្រុក, សាលាដំបូងខេត្ត, ពន្ធនាគារ, ស្នងការដ្ឋាននគរបាល អធិការដ្ឋាននគរបាល ក្រុង-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត អង្គភាពក្រោមឱវាទ អង្គភាពពាក់ព័ន្ធ ក្នុងការិយបរិច្ឆេទ ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ។ ថ្ងៃនេះក្រុមការងារបានចុះ ធ្វើអធិការកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មាន០៤ចំណុច៖ ទី១- ការងារអនុវត្តតួនាទីភារកិច្ច, ទី២-ការគ្រប់គ្រងសេវាសាធារណៈ, ទី៣-ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងទី៤-ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ។

ជាមួយគ្នានោះដែរ ឯកឧត្តម ប៊ូ បូរិន អគ្គនាយករង ក៏បានថ្លែងអំណរគុណចំពោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ដែលបានអនុញាតិឲ្យក្រុមការងារ ចុះមកធ្វើការនៅស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយនិងសុំកិច្ចសហការនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ៕

អត្ថបទដែលជាប់ទាក់ទង