នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការអភិវឌ្ឍ និងអភិរក្ស ត្រូវដើរទន្ទឹមគ្នា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការអភិវឌ្ឍគឺជារឿងចាំបាច់ដែលយើងត្រូវធ្វើដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្ននិងទៅអនាគត ប៉ុន្តែយើងក៏ត្រូវតែគិតគូរអំពីការថែរក្សានូវតម្លៃ និងផលប៉ះពាល់លើបរិស្ថានផងដែររ ព្រោះបើមិនដូច្នេះទេយើងនឹងសប្បាយតែក្នុងពេលបច្ចុប្បន្ន ឯកូនចៅជំនាន់ក្រោយរបស់យើងនឹងជួបការលំបាក។
ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញនូវគោលនយោបាយសំខាន់នៅពេលនេះ គឺជាការបង្ការនូវឱកាសដែលកូនចៅ ចៅទួតរបស់យើង ត្រូវលំបាកវេទនាដោយសារបញ្ហាបរិស្ថានដែលយើងបានបង្កើតឡើង ៕