សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធ្វើអ្វីក៏ដោយ យើងត្រូវតែគិតពីផលប្រយោជន៍ប្រជាពលរដ្ឋជាធំ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ធ្វើអ្វីក៏ដោយ យើងត្រូវតែគិតគូរពីប្រជាពលរដ្ឋរបស់យើង ពោលគឺយកមនុស្សជាគោល។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់។
សម្តេចធិបតី ក៏បានអំពាវនាវឱ្យក្រសួងស្ថាប័ននានា ត្រូវពិនិត្យរាល់ក្របខណ្ឌច្បាប់ទាំងឡាយ ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ៕