អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធមេត្រីភាព រវាងខេត្តពោធិ៍សាត់ និងស្រុក Yangpyeong ខេត្ត Gyeonggi-do នៃប្រទេសកូរ៉េ
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធមេត្រីភាព រវាងខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា និងស្រុក Yangpyeong ខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ សម្រាប់គម្រោងលើវិស័យកសិកម្ម ពោលគឺការបញ្ជូនពលករក្នុងខេត្តពោធិ៍សាត់ ទៅធ្វើការតាមរដូវកាល នៅសាធារណរដ្ឋកូរ៉េ។
ពិធីនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំ Video Conference សាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត, លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក JEON JIN SEON អភិបាលស្រុក Yangpyeong ខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និងប្រតិភូកូរ៉េមួយចំនួនទៀត ៕