ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន អញ្ជើញជាចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ជាមួយគណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់សខ្ពស់ ឯកឧត្តម អតិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤រវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយគណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម ដោយមានការអញ្ជើញចូលរួមពី អគ្គលេខាធិការរង អគ្គស្នងការរងនគរបាលជាតិ ប្រធាន អនុប្រធាននាយកដ្ឋានអក្សរសម្ងាត់ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ផែនការសហប្រតិបត្តិការ នៃការអនុវត្តផែនការសហប្រតិបត្តិការក្នុងឆ្នាំ២០២៣ និងការយកចិត្តទុកដាក់របស់គណៈប្រតិភូ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អកន្លងមកដែលធ្វើឱ្យកិច្ចការពាក់ព័ន្ធទទួលបានលទ្ធផលជាផ្លែផ្កានានាជាច្រើន ៕