រដ្ឋមន្រ្តី កែវ រតន: ប្រកាសផ្ទេភារកិច្ចប្រធានមន្ទីររ៉ែ និងប្រធានការិយាល័យរ៉ែខេត្តកណ្តាល ឲ្យមកជាមន្រ្តីបម្រើការងារនៅទីស្តីការក្រសួង
ភ្នំពេញ៖ ឯកឧត្តម កែវ រតន: រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាស ផ្ទេភារកិច្ចមន្ត្រីរាជការ២រូប ម្នាក់ជាប្រធានមន្ទីររ៉ែ និងថាមពល ហើយម្នាក់ទៀតជាប្រធានការិយាល័យរ៉ែ និងថាមពលខេត្តកណ្តាល ឲ្យមកជាមន្រ្តីបម្រើការងារនៅទីស្តីការក្រសួង។
បើតាមសេចក្តីប្រកាសរបស់ក្រសួងរ៉ែ និងថាមពល ដែលបានបញ្ជាក់ឱ្យដឹងទៀតថា មន្ត្រីរាជការទាំង ២រូប រួមមាន៖ លោក ជា សារិទ្ធ ផ្ទេរពីប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ឱ្យទៅបម្រើការងារជាមន្ត្រី នៅអគ្គាធិការដ្ឋាន និងលោកស្រី ម៉ិច វ៉ាន់ឌី ផ្ទេរពីប្រធានការិយាល័យនៃមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ឱ្យទៅបម្រើការងារជាមន្ត្រី នៅអគ្គាធិការដ្ឋាន ៕