លោក ញ៉ាញ់ ជាបហ៊ង ប្រជុំផ្សព្វផ្សាយលទ្ធផលបឋមពីការងារចុះកំណត់ព្រំទំនប់អាងទឹកក្រាំងខ្នុល ស្ថិតក្នុងភូមិ ច្រនៀងថ្មី និងភូមិច្រនាងចាស់ ស្រុកបសេដ្ឋ
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ សហការជាមួយអាជ្ញារធរស្រុក ឃុំ ភូមិ បានប្រជុំផ្សព្វផ្សាយលទ្ធផលបឋមពីការងារចុះកំណត់ព្រំទំនប់អាងទឹកក្រាំងខ្នុល ស្ថិតក្នុងភូមិ ច្រនៀងថ្មី និងភូមិច្រនាងចាស់ ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ជូនដល់ប្រជាពលរដ្ឋពាក់ព័ន្ធ មុននឹងបន្តនីតិវិធីស្នើសុំចុះជាបញ្ជីដី. ។
លទ្ធផលនៃកិច្ចប្រជុំក្រោយពិនិត្យ និងចុះទីតាំងជាក់ស្ដែងរួចមក មន្ទីរនឹងចាត់មន្ត្រីបច្ចេកទេស សហការជាមួយភាគីពាក់ព័ន្ធកំណត់នឹងរៀបចំឯកសារដើម្បីពិនិត្យសម្រេច៕