**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងឧស្សាហកម្ម សិប្បកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នាសាលប្រជុំរំដួល នៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងឧស្សាហកម្ម សិប្បកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមជម្រាបថា កិច្ចប្រជុំពិភាក្សានេះមានការចូលរួមពី ឯកឧត្តមតំណាងជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមរដ្ឋលេខាធិការតំណាងក្រសួងឧស្សាហកម្ម សិប្បកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយសហការីជាតិ និងអន្តរជាតិ និងមន្ត្រីនៃក្រសួងធនធានទឹក និងឧតុនិយមជាច្រើនរូប។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចជំនួបពិភាក្សានេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផលិតទឹកស្អាតសម្រាប់ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ និងសម្រាប់ស្រោចស្រពដំណាំកសិកម្មនៅក្នុងតំបន់អាងទឹកទំនប់លើទំនប់ក្រោម អាងទឹកអូរទេ ក្នុងក្រុងសែនមនោរម្យ និងក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី អាងទឹក៣០កញ្ញា ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ និងបណ្តាអាងទឹកដទៃទៀតក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីធានាយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់មានសុវត្ថិភាព និងមានសមធម៌។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ប្រាប់ថា ក្រសួងធនធានទឹក និងឧតុនិយមនឹងបង្កើតគណៈកម្មាធិការអន្តរក្រសួងកម្រិតនយោបាយ ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា មានឈ្មោះថា គណៈកម្មាធិការដឹកនាំ ដោះស្រាយ និងតម្រង់ទិសលើកិច្ចការ និងនយោបាយទឹក ដោយអនុវត្តយ៉ាងសកម្មលើយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់យកអាទិភាពទឹកជាជ្រុងមួយដ៏សំខាន់ក្នុងការជំរុញវិស័យសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០៕

អត្ថបទដែលជាប់ទាក់ទង