**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី៖ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្តុ និងឌីជីថល ជាគន្លឹះសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មសម្រាប់ស្រ្តី

ភ្នំពេញ៖ នាថៃ្ងព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញផ្ដល់កិត្តិយលចូលរួម សិក្ខាសាលាស្វែងយល់អំពីបរិយាបន្នហិរញ្ញវត្ថុ និងឌីជីថល ក្រោមគម្រោងស្តីពី “ការពង្រីកកាលានុវត្តភាពសម្រាប់ស្ត្រីនៅជនបទក្នុងវិស័យហិរញ្ញវត្ថុ និងឌីជីថល” ដោយទទួលបានកិច្ចការពីធនាគាជាតិកម្ពុជា រួមជាមួយការគាំទ្រពីក្រុមហ៊ុន VISA។

សិក្ខាសាលាស្វែងយល់មានគោលបំណង៖ ដើម្បីធ្វើការផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងឌីជីថលសម្រាប់ស្រ្តីមួយចំនួននៅជនបទ ជាពិសេសថ្នាក់ធ្វើសេចក្តីសម្រេចក្នុងការតាក់តែងគោលនយោបាយ និងកម្មវិធីគាំទ្រនានា បានគិតគូនិងឆ្លើយតបអោយស្របតាមតម្រូវការរបស់ស្រ្តីនៅតាមជនបទ និងជាឧត្តមប្រយោជន៍ក្នុងការអភិវឌ្ឍជីវភាពគ្រួសាររបស់ស្រ្តី ដែលពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល ឱ្យកាន់តែប្រសើរ។

សិក្ខាសាលានេះក៏ផ្ដោតទៅលើ បញ្ហាប្រឈម កាលានុវត្តភាព និងដំណោះស្រាយនានា ពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល ដែលជាតម្រូវការចាំបាច់សម្រាប់ស្រ្តីនៅជនបទ។ អ្នកចូលរួមនឹងទទួលបានចំណេះដឹង និងវិធីសាស្ត្រក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងឌីជីថលសម្រាប់ ស្ត្រីនៅតាមជនបទ។

សមាសភាពអ្នកចូលរួមរួមមាន៖ ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងកិច្ចការនារី និងមន្ត្រីមន្ទីរកិច្ចការនារីខេត្តព្រៃវែង និងស្វាយរៀង តំណាងក្រុមហ៊ុនវីសា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងវិស័យជន តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សរុបអ្នកចូលដោយផ្ទាល់ប្រមាណចំនួន ៨០នាក់ (ស្ត្រី៧០នាក់) និងចូលរួមតាមប្រព័ន្ធអនឡាញប្រមាណ ៨០នាក់បន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង