**ប្រធានាធិបតីអ៊ុយក្រែន ថាទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៉ី បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ**ក្រុមហ៊ុនសិង្ហបុរីមួយកំពុងផ្ដល់ជូនសេវាកម្មដ៏ចម្លែកមួយ គឺមន្តអាគមដាក់ស្នេហ៍**កម្ពុជាបន្តបណ្តេញជនជាតិវៀតណាម ១៨នាក់ទៀតចេញពីប្រទេស ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៣ ជួយសម្រាលការលំបាកដល់ជនមានពិការភាព ចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក**នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ជំរុញអគ្គនាយករដ្ឋានអន្តោប្រវេសន៍ ត្រួតពិនិត្យឲ្យបានហ្មត់ចត់ចំពោះការចេញ-ចូលរបស់ជនបរទេស**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តសៀមរាប**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន**អគ្គិសនីកម្ពុជា ដាក់ឱ្យដំណើរការអនុស្ថានីយអគ្គិសនីស្គន់ ប្រភេទ Modular លើកដំបូង ក្នុងកម្រិតតង់ស្យុង ២៣០គីឡូវ៉ុល នៅកម្ពុជា ដែលអាចរុះរើចល័តបានយ៉ាងឆាប់រហ័ស

វគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់ គ្រឿងចក្រវិស្វកម្មធុនធ្ងន់ លើគម្រោងទ្វេភាគីកម្ពុជា-ជប៉ុន ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣ វគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ ប្រភេទនីវ៉ាឡ័រ លើគម្រោងទ្វេភាគីកម្ពុជា-ជប៉ុន ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ តន់ សាលី អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព រួមជាមួយវត្តមានលោក Taninai Ichimoto ភារធារី ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងលោកស្រី Matsuzawa Tomoko នាយកកិច្ចសហប្រតិបត្តិការការពារតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ផ្នែកគោលនយោបាយថ្នាក់តំបន់ នៃការិយាល័យគោលនយោបាយការពារជាតិនៃក្រសួងការពារជាតិជប៉ុន។

លំហាត់ហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា-ជប៉ុន លើជំនាញបញ្ជា និងប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ ប្រភេទនីវ៉ាឡ័រ មានរយៈពេល៤សប្តាហ៍ ដោយមានសិក្ខាកាមចូលរួមចំនួន១៨នាក់​។ វគ្គហ្វឹកហ្វឺននេះ បានផ្តល់ការបណ្តុះបណ្តាលដល់កងកម្លាំងមួកខៀវកម្ពុជា ក្នុងការប្រើប្រាស់គ្រឿងចក្រ រួមទាំងអភិវឌ្ឍសមត្ថភាពឱ្យក្លាយជាគ្រូបង្គោល ដើម្បីធានាដល់ការចូលរួមប្រតិបត្តិការរក្សាសន្តិភាព ប្រកបដោយប្រសិទ្ធិភាព គុណភាព និងធានាបាននូវសមត្ថភាពខ្ពស់។

តាំងនាមក្រសួងការពារជាតិ លោកស្រី Matsuzawa Tomoko បានថ្លែងអំណរគុណដល់កម្ពុជា ដែលផ្តល់នូវកិច្ចសហការគាំទ្រយ៉ាងធំធេងក្នុងការអនុវត្តគម្រោងនេះ។ លោកស្រីបន្តថា គម្រោងនេះត្រូវបានអនុវត្តដើម្បីគាំទ្រ ដល់ការបញ្ជូនកងកម្លាំងកម្ពុជា ទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហ​ប្រជាជាតិ។ លើសពីនេះ នាពេលខាងមុខ ក្រសួងការពារជាតិ និងកងស្វ័យការពារជាតិជប៉ុន នឹងបន្តរក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយកម្ពុជា ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

ជាមួយគ្នានោះ លោក Taninai Ichimoto ភារធារី ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរម្លឹកថា កម្ពុជា ជាប្រទេសទី១ ដែលជប៉ុនបានបញ្ជូនកងកម្លាំងមកបំពេញបេសកកម្មរក្សាសន្តិភាព ហើយនេះជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ គិតមកដល់ពេលនេះ មានរយៈពេល៣០ឆ្នាំទៅហើយ ប្រទេសកម្ពុជា មានការអភិវឌ្ឍន៍សេដ្ឋកិច្ចជាខ្លាំង។ លោកស្ញើចសរសើចំពោះភាពហ្មត់ចត់របស់សិក្ខាកាមកម្ពុជា ដែលខិតខំប្រឹងប្រែងបញ្ជាគ្រឿងចក្រដែលត្រូវការបច្ចេកទេសខ្ពស់ ជាមួយការចង្អុលបង្ហាញពីយោធាចារ្យជប៉ុន។ តាមរយៈគម្រោងនេះ លោក Taninai Ichimoto ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ តន់ សាលី បានលើកឡើងថា វគ្គសិក្សាដែលបានបញ្ចប់នៅពេលនេះ ជា​មោទនភាព​មួយបន្ថែមទៀត​សំរាប់​មាតុភូមិយើង និងជា​ប្រទីបមួយ​បំភ្លឺ​ផ្លូវដល់សិក្ខាកាមកម្ពុជា ដោយនាំ​មក​នូវ​ចំណេះដឹង ចំណេះ​ធ្វើ​កាន់តែល្អប្រសើរ​បន្ថែម​ទៀត។​ ឯកឧត្តម នាយឧត្តមសេនីយ៍ ថ្លែងអំណរគុណ​ ជូនចំពោះ យោធាចារ្យទាំងអស់ ដែលបាន​លះ​បង់​ពេល​វេលាផ្ទាល់ខ្លួនមកជួយបង្វឹក និងបញ្រ្ជាប​ធាតុចូល​សំខាន់​ៗ​ដល់សិក្ខាកាមទាំងអស់ និងសូមថ្លែងអំណរគុណ​ដល់​ រដ្ឋាភិបាលជប៉ុន ដែលបានខិតខំផ្តួចផ្តើមឱ្យមាន​វគ្គ​ហ្វឹកហ្វឺនដ៏មានសារសំខាន់នាពេលនេះ ជា​ពិសេស​ដើម្បី​ឈាន​​​ដល់ការធ្វើជាម្ចាស់ផ្ទះលើគម្រោងត្រីភាគី (ជប៉ុន អ.ស.ប និងកម្ពុជា) ស្តីពីការហ្វឹកហ្វឺនប្រើប្រាស់​គ្រឿង​ចក្រ​វិស្វកម្មធុនធ្ងន់ ឆ្នាំ២០២៤ ដែលគម្រោង​នេះ គឺជាគំនិត​ផ្តួចផ្តើម​របស់ ឯកឧត្តម Shinzo ABE អតីតនាយក​រដ្ឋ​មន្រ្តី​នៃប្រទេស​ជប៉ុន​៕

អត្ថបទដែលជាប់ទាក់ទង