**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន

ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាល និងឧបត្ថម្ភភេសជ្ជៈ គ្រឿងឧបភោគបរិភោគ ជូនក្រុមបច្ចេកទេសជីករុករកបដិឃាតកងទ័ពស្ម័គ្រចិត្តវៀតណាម ការ៧២

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជំនាញជីករុករកអដ្ឋិធាតុកងទ័ព​ស្ម័គ្រចិត្ត​វៀតណាមខេត្តកំពង់ធំ និងជាតំណាងឲ្យរដ្ឋបាលខេត្ត នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម កា៧២ ប្រចាំខេត្តកំពង់ធំ និងដើម្បីចូលរួមអបអរសាទរក្នុងពិធីខួបលើកទី៧៩ ថ្ងៃកំណើតកងទ័ពប្រជាជនវៀតណាម (២២-១២-១៩៤៤ / ២២-១២-២០២៣) ដែលពិធីនេះប្រព្រឹត្តទៅ នៅទីកន្លែងស្នាក់នៅបណ្ដោះសន្នរបស់ក្រុមបច្ចេកទេសកា៧២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

លោកវរសេនីយត្រីង្វៀន​ វ៉ាន់​ឡុង​ ​អនុប្រធានក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម​កា​៧២​ប្រចាំខេត្តកំពង់ធំ​ បានឡើរាយការណ៍អំពីសកម្មភាព និងលទ្ធផលនៃការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងភូមិសាស្ត្រខេត្តកំពង់ធំនាដំណាក់កាលទី២៣ ក្នុងរដូវ ៥ឆ្នាំ២០២៣ និង២០២៤ នឹងបានសូមគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អក្នុងការស្រាវជ្រាវជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ។ ហើយនៅក្នុងឱកាសខួបលើកទី ៧៩ នៃថ្ងៃកំណើតកងទ័ពប្រជាជនវៀតណាម បានមកសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ភេសជ្ជៈដល់អង្គភាពក្រុមបច្ចេកទេសកា៧២នៅថ្ងៃនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើចំពោះវិរភាពដ៏អង់អាចក្លាហានរបស់កងទ័ពស្ម័គ្រចិត្តនៃប្រជាជនវៀតណាម ដែលបានតស៊ូពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីបង្រួបបង្រួមទឹកដីវៀតណាម ឱ្យមានសន្តិភាពនិងការអភិវឌ្ឍរីកចម្រើន។ ជាមួយនោះដែរឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានថ្លែងអំណរគុណចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានសហការជាមួយកងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន ទទួលបានមហាជ័យជំនះជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករាឆ្នាំ២១៩៧៩ ។

នៅក្នុងឱកាសខួបលើកទី៧៩ ទិវាកំណើតកងទ័ពប្រជាជនវៀតណាមនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយរដ្ឋបាលខេត្តកំពង់ធំ បានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួនសម្រាប់ ផ្ដល់ជូនដល់ក្រុមបច្ចេកទេសការ ៧២ ដើម្បីរៀបចំពិធីអាហារសាមគ្គីអបអរសាទរក្នុងពិធីខួបកំណើតនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង