**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជួបសំណេះសំណាល និងប្រគល់រង្វាន់ម៉ូតូម្នាក់ ១គ្រឿង ជូនសិស្សនិទ្ទេស A នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានប្រឡងបាក់ឌុបឆ្នាំសិក្សា ២០២៣កន្លងមកនេះ, នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣  ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ ដោយមានការចូលរួមពី អស់លោកលោកស្រីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អ្នកតំណាងរាស្ត្រ អភិបាល អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធសប្បុរសជន នាយក-នាយករង នាយិកា-នាយិការង លោកគ្រូ-អ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្ស និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឱ្យដឹងថា សកម្មភាពការងារវិស័យអប់រំនៅខេត្តព្រះសីហនុ ក្នុងឆ្នាំសិក្សា២០២២-២០២៣  ខេត្ត មានសាលារៀនសរុបចំនួន១០៤ ក្នុងនោះ មត្តេយ្យដាច់ ដោយឡែកចំនួន ០១សាលា បឋមសិក្សាចំនួន ៧២សាលា អនុវិទ្យាល័យ -វិទ្យាល័យ ២៨សាលា និងសាលាឧបសម្ព័ន្ធ ០២សាលា សាលាគរុកោ សល្យ និងវិក្រឹត្យការ ០១សាលា។ មានបុគ្គលិកអប់រំ សរុបចំនួន ២.១០៨នាក់ ស្រី១.០០៤នាក់។ បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣មានចំនួន ១.៩១៥នាក់ ស្រី៩៧៣នាក់ និងបានប្រឡងជាប់ចំនួន ១.៥២៣នាក់ ស្មើនឹង ៨០,៥០% ស្រី ៨២៩នាក់ស្មើនឹង ៨៥,៧៣% ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន៤០នាក់ ស្រី ២៣នាក់, និទ្ទេសB ១២២នាក់ ស្រី  ៧០នាក់, និទ្ទេស C ២៨៧នាក់ ស្រី១៦៧នាក់, និទ្ទេសD ៥៤៨នាក់ ស្រី២៩៧នាក់, និងនិទ្ទេសE ៥២៦នាក់ ស្រី ២៧២នាក់។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀប ចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃចំពោះសាលាទាំងអស់នៅក្នុងខេត្តដែលបានយកចិត្តទុកដាក់ក្នុងការជួយបង្ហាត់ បង្រៀនធ្វើឪ្យសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបានលទ្ធផលល្អ ដូច្នេះសូមបន្តប្រពៃណីសិក្សាបន្ថែមទៀត ពិសេសក្មួយៗ ដែលទទួលបានទេ A, B, C  ជាការជោគជ័យមួយក្នុងខ្សែជីវិត្តរបស់ក្មួយៗ ជាការ ពិតយើងទទួលបាននិទ្ទេស A ដោយសារការជួយជ្រុំជ្រែងរបស់ឪពុកម្ដាយ លោកគ្រូ អ្នកគ្រូក្នុងការជួយបង្ហាត់បង្រៀនផងដែរ។

ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តមួយពោពេញដោយសិស្សានុសិស្សមានភាពឆ្លាតវៃ ហើយកត្តាចំបង គឺការខិតខំសិក្សា ឧស្សារៀនសូត្រ ដើម្បីរួមគ្នាឱ្យខេត្តព្រះសីហនុមានការសិក្សាចប់ចុងចប់ដើម ព្រោះសាលាជាថ្នាលបណ្តុះបណ្តាលនូវចំណេះដឹង ជំនាញវិជ្ជាជីវៈ និងបំណិនជីវិតសម្រាប់សិស្សគ្រប់រូប។ សម្តេចតេជោ និងសម្តេចធិបតី បានសាងសង់ និងបន្តសាងសង់សាលាសម្រាប់កូនចៅរបស់យើងបានសិក្សារៀនសូត្រនៅគ្រប់កម្រិតសិក្សា រហូតដល់ឧត្តមសិក្សានៅទូទាំងប្រទេស ពិសេសនៅខេត្តព្រះសីហនុ មានអគារសិក្សាជាច្រើនខ្នងត្រូវបានសាងសង់ឡើងដោយសម្តេចទាំងទ្វេរ ទន្ទឹមនឹងមានសាលាល្អ យើងត្រូវរួមគ្នាថែទាំ និងដាំដើមឈើឱ្យមានភាពស្រស់ស្អាត និងបៃតងនៅតាមសាលារៀនក្នុងខេត្ត ដើម្បីឪ្យសាលារបស់យើងមានបរិស្ថានស្អាត និងគ្នានថង់ប្លាស្ទិក យើងក៏ត្រូវការយុវជនរបស់យើងមានកាយសម្បទាមាំមួន  យើងត្រូវជ្រើសរើសការលេងកីឡាដែលយើងចូលចិត្តជាការជួយលើកកម្ពស់សុខុមាលភាពកាន់តែល្អប្រសើរ ។

ឯកឧត្តមបណ្ឌិតឧបនាយករដ្ឋមន្ត្រី ក៏បានបន្តថា យើងត្រូវសិក្សាស្វែង យល់អំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការងារសង្គម ព្រោះខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្មយើងត្រូវធ្វើការបណ្តុះបណ្តាលវិទ្យាជីវ:បន្ថែមទៀតទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងការបណ្តុះបណ្តាលបំណិនជីវិត ក៏ជារឿងមួយសំខាន់សម្រាប់ទីផ្សារការងារនាពេលបច្ចុប្បន្ន ។

បន្ទាប់មក ឯកឧត្តមបណ្ឌិត សាយ សំអាល់ ក៏បានប្រគល់លិខិតសរសើរ និងថវិកា ដល់នាយក នាយិកាសាលាវិទ្យាល័យ និងសាលាឯកជនដែលមានសិស្សប្រឡងជាប់និទ្ទេស A នៅក្នុងខេត្ត និងចែករង្វាន់ម៉ូតូដល់សិស្សជ័យលាភីប្រឡងទទួលបាននិទ្ទេស A ចំនួន ៤០នាក់ ក្នុងម្នាក់ម៉ូតូ ០១គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង