**សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មរាប់រយបន្ថែមទៀតប្រឆាំងនឹងរុស្ស៉ី ដើម្បីព្យាយាមបង្កើនសម្ពាធលើទីក្រុងមូស្គូ**ស្វែងយល់ពី អគ្គនាយកដ្ឋានធនធានមនុស្ស អង្គភាពថ្មីរបស់ក្រសួងមហាផ្ទៃ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំរៀបចំផែនការការងារសម្រាប់ដំណើរបេសកកម្មទៅប្រទេសឡាវ ដើម្បីពិភាក្សាលើខ្លឹមសារសេចក្តីព្រាង MOU រវាង យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យសកម្ម និងបុរេសកម្ម**ក្រុម Super Junior និងសិល្បៈករ សិល្បៈការនីល្បីៗរបស់ K-POP នៃប្រទេសកូរ៉េ នឹងចូលរួមសម្តែងនៅកម្ពុជាក្នុងព្រឹត្តិការណ៍ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល”**សម្ដេច ស ខេង អញ្ជើញប្រកាសកែសម្រួលសមាសភាពក្រុមការងារចលនាគ្រូបង្រៀន ខេត្តព្រៃវែង**សម្ដេចក្រឡាហោម ស ខេង ណែនាំដល់មន្ទីរអប់រំខេត្តព្រៃវែង ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសាលារៀន និងជួយទំនុកបម្រុងដល់កុមារ ជួបការលំបាក និងងាយរងគ្រោះ**មូលដ្ឋានសុខាភិបាលឯកជនដៃគូ ប.ស.ស. ទូទាំងប្រទេស ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន”**លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រំពឹងថា ប្រហែល​ជា​ដល់​បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះនឹងអាច​បញ្ចប់ទាំង​ស្រុង នូវការ​ចុះបញ្ជីដីធ្លីនៅកម្ពុជា**បុគ្គលិកក្រុមហ៊ុន Meta រាប់ពាន់នាក់ អាចនឹងត្រូវបានកាត់ចេញនៅឆ្នាំនេះ**បុរសជាង ៤០នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រទេសឥណ្ឌាពីបទរំលោភបំពានផ្លូវភេទ ម្តងហើយម្តងទៀតលើក្មេងជំទង់ម្នាក់ ជាច្រើនឆ្នាំ**ប្រសិនបើលោក ត្រាំ ដំឡើង​ពន្ធ​លើទំនិញ និងសេវាកម្មនាំចូលពីកាណាដា នោះរដ្ឋធានីអូតាវ៉ា នឹងចាត់វិធានការតបតវិញជាមួយវិធានការក្ដៅ**ទីភ្នាក់ងារស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង នឹងបន្តសួរចម្លើយប្រធានាធិបតីព្យួរដំណែង លោក យូន ស៊ុកយ៉ុល**Google និង YouTube នឹងបរិច្ចាគថវិកា ១៥ពាន់លានដុល្លារ​ ដើម្បីគាំទ្រសហគមន៍ Los Angeles និងអ្នកបង្កើតមាតិកាដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ**ប្រមុខ WHO បង្ហាញការសាទរចំពោះការឈានដល់ កិច្ចព្រមព្រៀងលើបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងរវាងអ៉ីស្រាអែល និងហាម៉ាស**អ៉ីស្រាអែល បង្កើនការវាយប្រហារតាមផ្លូវអាកាស លើតំបន់ហ្កាហ្សា**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែប្រឈមមុខនឹងខ្យល់បក់ខ្លាំង ហើយស្ងួត ដែលបង្កជាភ្លើងឆេះព្រៃដ៏ធំចំនួនពីរ នៅទីក្រុង Los Angeles**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប**ប៉េកាំង នឹងប្រឹងប្រែង សង្រ្គោះជនជាតិចិន ដែលធ្លាក់ចូលក្នុងអន្ទាក់នៃអំពើឆបោក

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកដំបូង ដើម្បីពិនិត្យវឌ្ឍនភាពការងារផ្តល់អនុសាសន៍ និងលើកទិសដៅការងារបន្ត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកដំបូង ដើម្បីពិនិត្យវឌ្ឍនភាពការងារផ្តល់អនុសាសន៍ និងលើកទិសដៅការងារបន្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី និងតំណាងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាល (Technical Working Group for Health) ដែលជាកិច្ចប្រជុំលើកដំបូង ក្នុងនីតិកាលទី៧ នៃរដ្ឋសភា នាពេលព្រឹកនេះ។

កិច្ចប្រជុំនេះ នឹងរួមចំណែកក្នុងការលើកកំពស់ប្រសិទ្ធភាពនៃដំណើរការរបស់ក្រុមការងារបច្ចេកទេសសុខាភិបាល (TWGH) និងក្រុមការការងារបច្ចេកទេសសុខាភិបាលរាជធានី-ខេត្ត (Pro-TWGH) ដែលជាយន្តការសម្របសម្រួលរួមរវាងវិស័យសុខាភិបាល និងដៃគូអភិវឌ្ឍន៍សុខាភិបាល ដើម្បីពិនិត្យ កំណត់អាទិភាព ធ្វើសុខដុមនីយកម្មសកម្មភាព ពិភាក្សា និងដោះស្រាយបញ្ហាបច្ចេកទេស ធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់កៀរគរធនធាន និងតាមដានចំពោះវឌ្ឍនភាពវិស័យសុខាភិបាល។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មពីគ្រប់ភាគីទាំងអស់ ទាំងក្នុងក្របខណ្ឌសហប្រតិបត្តិការពហុភាគី និងទេ្វរភាគី ក្នុងបុព្វហេតុនៃការអភិវឌ្ឍ វិស័យសុខាភិបាលឱ្យកាន់តែមានភាពជឿនលឿនទៅមុខ ដើម្បីផ្តល់សេវាថែទាំសុខភាពមាន គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ គាំទ្រផែនការយុទ្ធសាស្ត្រថ្មីៗ របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការនៃក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ ចំណែកឯកឧត្តម លោកជំទាវ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥ ចូលរួមតាមរយៈប្រព័ន្ធអនឡាញ៕

អត្ថបទដែលជាប់ទាក់ទង