**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

គណ:ប្រតិភូក្រសួងវប្បធម៌រួមនឹងផលិតករ សិល្បករភាពយន្តកម្ពុជា ចូលរួមព្រឹត្តការណ៍ “សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រួមនឹងផលិតករ សិល្បករភាពយន្តកម្ពុជា ចូលរួមព្រឹត្តការណ៍ “សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣ នៅទីក្រុងសៀកមិន ខេត្តហ្វូចៀន សាធារណរដ្ឋប្រជាមានិតចិន។
កម្មវិធីនេះសហការរៀបចំដោយ រដ្ឋបាលសង្កាត់ ហ៊ូលី ទីក្រុងសៀមិន គណៈកម្មការរៀបចំមហោស្រពភាពយន្តអាសុីកម្ពុជា និងនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ ដោយមានការគាំទ្រដោយ ការិយាល័យភាពយន្តប្រចាំខេត្តហ្វូជៀន ការិយាល័យភាពយន្តទីក្រុងសៀកមិន និងសាលាភាពយន្តនៃសាកលវិទ្យាល័យសៀកមិន។
នៅក្នុងព្រឹត្តការណ៍រយ:ពេល០២ថ្ងៃនេះ ភាពយន្តកម្ពុជា៤ចំណងជើង ត្រូវបានចាក់បញ្ចាំងជាសាធារណៈ តាមរោងភាពយន្តនានានៅទីក្រុងសៀកមិន ព្រមទាំងមានការរៀបចំតាំងពិព័ណ៌វត្ថុសិល្បៈខ្មែរផងដែរ។ ជាមួយនេះ គណ:ប្រតិភូក៏ធ្វើទស្សនកិច្ចនៅសាលាភាពយន្ត នៃសាកលវិទ្យាល័យសៀកមិន និងបានកម្មវិធីកិច្ចពិភាក្សាស្តីពីឱកាស និងបញ្ហាប្រឈម នៃការធ្វើសហផលិតកម្ម, ការរីកចម្រើននៃការសម្តែងភាពយន្តផងដែរ។

ក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្ដមបានចាត់ទុកការរៀបចំសប្តាហ៍ផ្លាស់ប្តូរភាពយន្ត និងវប្បធម៌កម្ពុជា-ចិននៅទីក្រុង Xiamen នាពេលនេះ គឺជាព្រឹត្តការណ៍ ដ៏សំខាន់ មួយទៀត ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាង ប្រទេសទាំង២ កម្ពុជាចិន ជាពិសេសលើវិស័យភាពយន្ត និង ជាឱកាសសម្រាប់អ្នកដឹកនាំ រឿង ផលិតករ និង អ្នកដែលមាន អាជីពក្នុងវិស័យភាពយន្តឲ្យខិតខំចាប់ដៃគ្នា បង្កើតឪកាសវិនិយោគលើវិស័យភាពយន្ត បន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍លើការផលិត ភាពយន្ត ពិសេសរួមគ្នា ផលិតខ្សែភាពយន្ត ដើម្បីជាផលប្រយោជន៍របស់ភាគីទាំងសងខាង រួមចំណែកក្នុងការបង្កើនការយល់ ដឹងរវាងប្រជាជននិងប្រជាជន និងជាផ្នែក មួយជួយពង្រឹងទំនាក់ទំនង លើវិស័យវប្បធម៌។
សូមជម្រាបជូនថា ព្រឹត្តិការណ៍ “សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន” គឺក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ និងទំនាក់ទំនងទ្វេភាគី ពិសេសរវាងប្រជាជនកម្ពុជា និងប្រជាជននៅទីក្រុង Xiamen ស្របពេល ដែលប្រទេស យើងទាំងពីរ ប្រារព្ធខួបលើកទី៦៥ នៃ ទំនាក់ទំនង ការទូត នាឆ្នាំ២០២៣នេះ៕

អត្ថបទដែលជាប់ទាក់ទង