សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្មាខ្មៅក៏ដោយសក៏ដោយ ឲ្យតែចាប់កណ្តុរបាន គឺឆ្មាទាំងអស់
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ឆ្មាខ្មៅក៏ដោយសក៏ដោយ ឲ្យតែចាប់កណ្តុរបាន គឺឆ្មាទាំងអស់ ន័យនេះ សម្តេចចង់លើកឡើងថា អ្នកណាក៏ដោយ ក្រុមហ៊ុនណាក៏ដោយឲ្យតែលក់ផលិតផលខ្មែរចេញទៅក្រៅបានគឺសុទ្ធតែល្អទាំងអស់។
ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការប្រកួតប្រជែងផលិតផលរបស់កម្ពុជានៅក្រៅប្រទេសគឺពឹងផ្អែកលើកត្តាចំនួនពីរ គឺទី១ ផលិតផលជាអ្នកកំណត់ ទី២តម្រូវការទីផ្សារជាអ្នកកំណត់។
សម្តេចមហាបវរធិបតី ក៏បានជំរុញឱ្យបង្កើនការផលិតផលិតផលដែលមាន លក្ខណៈពិសេសប្រចាំតំបន់ដូចជាម្រេចកំពតជាដើម និងត្រូវខិតខំបង្កើនការស្វែងរកទីផ្សារលក់ផលិតផលទាំងនោះ ៕